(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ អ្នកចាត់ការក្រុម គ្រូបង្គោល គ្រូជំនួយ គ្រូចាំទី ពេទ្យចលនា អ្នកបើកបរ និងរៀបចំសម្ភារអ្នកថតរូប អ្នកមើលថែផ្ទះ-ចុងភៅ និងកីឡាករ នៃក្លឹបបាលទាត់ខេត្តព្រៃវែង ដើម្បីចង់ដឹងអំពីសុខទុក្ខនិងការរស់នៅរបស់ក្រុមកីឡាបាល់ទាត់ នៃក្លឹបបាល់ទាត់ខេត្តព្រៃវែង ស្ថិតនៅបុរីហ្គ្រេនភ្នំពេញ នៃរាជធានីភ្នំពេញ។

លោក សួន សុម៉ាលីន បានកោតសរសើរក្រុមកីឡាបាល់ទាត់ខេត្តព្រៃវែង ដែលបានយកចិត្តទុកដាក់ខិតខំហ្វឹកហាត់ និងពង្រឹងសមត្ថភាពរបស់ខ្លួនបានយ៉ាងល្អនាពេលកន្លងមក គ្រប់ការប្រកួត ដោយក្រុមក្លឹបបាល់ទាត់ខេត្តព្រៃវែង តែងតែទទួលបានលទ្ធផលគួរជាទីមោទនៈ។

អភិបាលខេត្ត បានថ្លែងផ្ដាំផ្ញើក្រុមកីឡាករបាល់ទាត់ក្លឹបបាល់ទាត់ខេត្តព្រៃវែងទាំងអស់ត្រូវបន្តខិតខំអនុវត្តហ្វឹកហាត់ ស្ដាប់ដំបូន្មានគ្រូដឹកនាំ គ្រូបង្វឹក និងបទបញ្ជាផ្ទៃក្នុងនានា ធ្វើយ៉ាងណាដើម្បីឱ្យក្លឹបឱ្យទាន់ខេត្តព្រៃវែង ទទួលបាននូវលទ្ធផលជាផ្លែផ្កា បន្ថែមទៀតនៅពេលខាងមុខ។

ក្នុងនោះដែរ លោកអភិបាលខេត្ត បាន​ឧបត្ថម្ភដល់ក្រុមការងារ និងកីឡាករ សរុបចំនួន៤០នាក់ ក្នុងម្នាក់ទទួលបានថវិកា ៤០០,០០០រៀលផងដេរ៕