(សៀមរាប)៖ ប៊ូសស្រ្តង ​ដែលបាននាំយក ​រង្វាន់ម៉ូតូថ្មី ៩គ្រឿង ចែកជូនដល់អ្នកឈ្នះរង្វាន់៩នាក់នៅខេត្តសៀមរាប ស្រាប់តែមានបុរសម្នាក់ទៀតគាស់ត្រូវរង្វាន់ម៉ូតូថ្មី១គ្រឿងទៀត ធ្វើឱ្យក្រុមហ៊ុន​សម្រេចចិត្តដឹកម៉ូតូពីភ្នំពេញមក១គ្រឿងទៀត មកប្រគល់ជូនបងប្រុសភ្លាមៗនៅក្រុងសៀមរាប។

​បុរសដែលមានត្រូវរង្វាន់ម៉ូតូទី១០នោះមានឈ្មោះ យឿន រ៉ានី អាយុ ៣៧ មុខរបរជាអ្នកស្រែចម្ការ និងជាជាងប៉ះម៉ូតូ បច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំវើល ស្រុកពួក ខេត្តសៀមរាប។

លោកបានឱ្យដឹងថា គ្រាន់តែលឺដំណឹងប៊ូសស្ត្រងមកប្រគល់រង្វាន់ម៉ូតូនៅក្រុងសៀមរាបភ្លាម លោកក៏ខំជិះម៉ូតូឌុបមកកន្លែងចែករង្វាន់ម៉ូតូ ក្នុងគោលបំណងចង់ឱ្យក្រុមហ៊ុនពិនិត្យក្រវិលកំប៉ុង ហើយបានម៉ូតូថ្មីយកទៅផ្ទះ ព្រោះទើបតែគាស់ត្រូវថ្មីៗ តែចៃដន្យក្រុមហ៊ុនថាចែកអស់ ព្រោះម៉ូតូថ្មីយកមកតែ៩គ្រឿង ដើម្បីចែករង្វាន់ ប៉ុន្តែប៊ូសស្រ្តងចិត្តល្អ ក៏ឱ្យក្រុមការងារពីភ្នំពេញដឹកម៉ូតូ១ គ្រឿងបន្ថែម មកប្រគល់ជូនគាត់ភ្លាមៗតែម្ដង។

ម្ចាស់រង្វាន់ម៉ូតូថ្មីទាំង៩ នាក់ ដែលបានចែកជូននោះ រួមមាន៖

១. លោក វ័រ ចំបី រស់នៅភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប
២. លោក មៅ រ៉ាមុំ រស់នៅភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប
៣. អ្នកស្រី ជា សុជាតិ រស់នៅភូមិស្ពានវែង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប
៤. អ្នកស្រី រិន រិត រស់នៅភូមិត្បែងកើត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
៥. លោក មី ផើង រស់នៅភូមិបល្ល័ង្គលិច ឃុំដំរីជាន់ខ្លា ស្រុកស្ទឹងសែន ខេត្តកំពង់ធំ
៦. អ្នកស្រី ភុយ ស្រីនាង រស់នៅភូមិកំប្លើប ឃុំគោក ស្រុកអង្គជុំ ខេត្តសៀមរាប
៧. លោក ឆាវ សង រស់នៅភូមិតាទយ ឃុំចារឈូក ស្រុកអង្គជុំ ខេត្តសៀមរាប
៨. លោក អែម អួត រស់នៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៩. លោក សៀ សាមី រស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប៊ូសស្រ្តងឆ្ងាញ់! ឆ្ងាញ់រហូតមានអ្នកញុំាគ្រប់ខេត្តក្រុង ហើយក៏មានអ្នកត្រូវរង្វាន់ច្រើនពាសពេញប្រទេសផងដែរ ដូច្នេះបើចង់ឆ្ងាញ់ ញុំាប៊ូសស្រ្តង ចង់ឈ្នះលុយឡានម៉ូតូ ញុំាប៊ូសស្រ្តង៕