(ភ្នំពេញ)៖ គម្រោងលំនៅស្ថានពាណិជ្ជកម្មតែមួយគត់របស់ PPCC៖ CITY VIEW នឹងរៀបចំការបើកសម្ពោធលក់ទ្រង់ទ្រាយធំ (Grand Sale) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ នៅមជ្ឈមណ្ឌលរាជធានីភ្នំពេញ (PPCC)។

PPCC គឺជាតំបន់ផែនការលំដាប់ថ្នាក់ទីមួយតែមួយគត់របស់រាជធានីភ្នំពេញ ដែលដាក់ឈ្មោះតាម អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ហើយជាតំបន់នៅចំចំណុចកណ្តាលរាជធានីតែមួយគត់របស់ប្រទេសកម្ពុជា ដែលប្រមូលផ្តុំនូវពាណិជ្ជកម្មដ៏ល្អបំផុតរបស់ប្រទេស។ PPCC មានតម្លៃតំបន់ស្នូលតែមួយគត់ ដែលគ្របដណ្ដប់លើរាជធានីភ្នំពេញ ហើយមានតែនៅក្នុងតំបន់នេះតែមួយប៉ុណ្ណោះ ដែលមិនអាចចម្លង ឬបង្កើតឡើងវិញនៅកន្លែងណាផ្សេងបានទេ។ ដោយមានការិយាល័យរដ្ឋាភិបាលចំនួន២៣ កន្លែង ស្ថាប័នហិរញ្ញវត្ថុចំនួន៤៥ កន្លែង សាលារៀនល្បីជាង៣០ កន្លែង ស្ថាប័នវេជ្ជសាស្ត្រចំនួន២៧ កន្លែង និងចម្ងាយស្ទើរតែសូន្យ គីឡូម៉ែត្រទៅកាន់ផ្សារទំនើបធំៗចំនួនបីដូចជា View Park Mall, Eden Garden និង Khalandale Mall។ មិនតែប៉ុណ្ណោះ CITY VIEW ត្រូវបានកំណត់នៅលើទីតាំងដ៏សំខាន់មួយដែលព័ទ្ធជុំវិញ ដោយធនធានដ៏ល្អបំផុត រួមទាំងទីកន្លែងរបស់ខ្លួន ការថែទាំសុខភាព ហិរញ្ញវត្ថុ ការដឹកជញ្ជូន និងអាជីវកម្ម។

CITY VIEW មានផ្ទៃដីជាង 8000m2 និងផ្ទៃដីសាងសង់សរុបប្រហែល 40,000m2។ គម្រោងនេះមានកម្ពស់សរុប៣៤ជាន់ និងកន្លែងលក់ទំនិញទំហំ 6000m2 (ដែលកំពុងដំណើរការរួចជាស្រេច) ជាមួយនឹងសណ្ឋាគារល្បីៗ ការិយាល័យលំដាប់ខ្ពស់ អាផាតមិនដែលបានរចនាយ៉ាងប្រុងប្រយ័ត្នដែលមានផ្ទៃដីពី 40 ទៅ 80m2 និង penthouses ដ៏កម្រ និងប្រណិតដែលមានផ្ទៃដី ២៦៣ ទៅ ៤២៥m2 ។ គម្រោងនេះមានសម្ភារៈបរិក្ខារដូចជា ក្លឹបលើដំបូល (Rooftop Lounge) ស្កាយបារ (Sky Bar) អាងហែលទឹកគ្មានដែនកំណត់ កន្លែងហាត់ប្រាណ ហាងកាហ្វេសៀវភៅ កន្លែងអង្គុយជក់បារី ភោជនីយដ្ឋាន បន្ទប់ប្រជុំ និងហាងកាហ្វេ។ គម្រោងនេះគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យបែបអឺរ៉ុប ដែលយកចិត្តទុកដាក់។

លើសពីនេះ ចាប់ពីការរចនាបថឌីហ្សាញ រហូតដល់ការសាងសង់ និងការបញ្ចប់ តាំងពីការចាប់ផ្តើម និងការអភិវឌ្ឍន៍ពួកយើងបានលើកកំពស់ស្តង់ដារ សំណង់ជាបន្តបន្ទាប់ដើម្បីធ្វើឱ្យគម្រោងនេះមានគុណភាពល្អបំផុត។ គម្រោងនេះ ប្រើប្រាស់ជណ្តើរយន្តល្បឿនលឿន OTIS លំដាប់កំពូលដែលមានល្បឿន ៤ម៉ែត្រ ក្នុងមួយវិនាទី និងលឿនបំផុតក្នុងចំណោមជណ្តើរយន្ត ដែលប្រើក្នុងគម្រោងខុនដូផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

រចនាសម្ព័ន្ធនៃសំណង់រួមមានការសាងសង់ ដោយប្រើប្រាស់រការតោងដែក-ស៊ីម៉ង់ត៍ ជញ្ជាំងកញ្ចក់ និងស៊ុមបង្អួចអាលុយមីញ៉ូម ដើម្បីធានាថា មានពន្លឺកាន់តែល្អ តំបន់គម្រោងភាគច្រើនប្រើប្រាស់កញ្ចក់ Xinyi Low-e លំដាប់លេខមួយ។ ចំពោះរចនាសម្ព័ន្ធទាំងមូលនៃគម្រោងរបស់យើង ប្រើប្រាស់ដែកថែបដែលនាំចូលពីប្រទេសចិន ដែលមានស្តង់ដារធន់នឹងការរញ្ជួយដី ដែលប្រសើរជាងដែកដែលផលិតនៅប្រទេសកម្ពុជា និងវៀតណាម។ សំណង់នៃគម្រោងរបស់យើងប្រើទម្រង់អាលុយមីញ៉ូម Weiye ថ្នាក់ទីមួយផងដែរ។

គម្រោងរបស់ CITY VIEW ដែលជាទីតាំងសំខាន់ក្នុងរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាមស្តង់ដារនៃលំនៅដ្ឋានប្រណិតលំដាប់ខ្ពស់ និងរួមបញ្ចូលគុណភាពទៅក្នុងស្ថាបត្យកម្មគម្រោង។ ជាមួយនឹងគុណភាពវិស្វកម្មដ៏ប្រណិត ដំណើរការសាងសង់ដ៏តឹងរឹង ការវាស់វែងច្បាស់លាស់ និងរាល់ដំណាក់កាលសាងសង់ដោយប្រកាន់ខ្ជាប់នូវស្តង់ដារខ្ពស់ យើងអាចធានាថា ភាពឥតខ្ចោះ និងភាពស៊ីវីល័យរបស់គម្រោងយើង ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងរាជធានីភ្នំពេញ ដោយផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់បង្កើតអគារមានសម្រស់លេចធ្លោកម្រិតខ្ពស់ ដែលតំណាងឱ្យ ភ្នំពេញ។

សូមជម្រាបថា នៅថ្ងៃទី១១ ខែកញ្ញា គម្រោង CITY VIEW នឹងធ្វើពិធីការបញ្ចប់ការសាងសង់ដំបូល។ ចាប់ផ្តើមតាំងពីគម្រោងប្លង់មួយ រហូតដល់ការបញ្ចប់ការសាងសង់ដំបូលមាស ហើយតាំងពីការស្រមើលស្រមៃពីអនាគតដ៏ស្រស់បំព្រង រហូតដល់ការមើលឃើញរចនាសម្ព័ន្ធរាងកាយ គម្រោងនេះ ដែលបានចាប់ផ្តើមសាងសង់តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ហើយចំណាយពេលត្រឹមតែ១ ឆ្នាំ៤ ខែ ទើបញ្ចប់ការសាងសង់ដំបូលបានយ៉ាងឆាប់រហ័ស។ គម្រោងនេះជាគម្រោងសាងសង់លឿនមួយ ក្នុងចំណោមសំណង់អាគារដទៃក្នុងរាជធានីភ្នំពេញដែលប្រើ ពេលខ្លីបំផុត។ នៅពេលចាប់ពីការសាងសង់ដំបូលបញ្ចប់ ការលក់គម្រោងរបស់យើងនឹងចាប់ផ្តើមបើកលក់ ដែលនឹងបង្ហាញភាពរឹងមាំនៃដើមទុនក្រុមហ៊ុនអភិវឌ្ឍន៍យើងខ្ញុំ ដែលផ្តល់ការធានា និងទំនុកចិត្តដល់អ្នកទិញ ក៏ដូចជាអតិថិជនគម្រោងយើងផងដែរ។

ចបជីកមាសនាំមកនូវទ្រព្យសម្បត្តិ គ្រាប់ខ្សាច់ដ៏ច្រើននាំមកនូវភាពចម្រុងចម្រើន។ នៅចុងបញ្ចប់ពិធីសូត្រមន្ត ប្រធានក្រុមហ៊ុន លោក Liang Zhongtao បានថ្លែងអំណរគុណដល់អង្គភាពសំណង់ អង្គភាពជួសជុលផ្នែករឹង អង្គភាពគ្រប់គ្រងដែក និងស៊ុមបង្អួច ដែលបានខិតខំប្រឹងប្រែង និងជំនាញឯកទេសពិតប្រាកដ ដើម្បីធានាបាននូវគុណភាព និងបរិមាណនៅដំណាក់កាលនីមួយៗ នៃការសាងសង់ហើយក្លាយជាសក្ខីភាព នៃការបញ្ចប់ការសាងសង់ដំបូលរបស់គម្រោង។

ការអបអរសាទរដ៏មហិមារ និងសម្រែកត្រេកអរដ៏រីករាយក្នុងពិធីនេះ បាននាំមកនូវភាពរំជើបរំជួលនៅម៉ោង១១​៖២០ព្រឹក ដែលការបញ្ចប់ការសាងសង់ដំបូល ត្រូវបានប្រារព្ធឡើង។ មានអ្នកចូលរួមរាប់ពាន់នាក់ ហើយរាប់រយនាក់បានឡើងទៅចូលរួលផ្ទាល់។ ដំបូលរបស់គម្រោងពេញទៅដោយមនុស្សជាតិ សាសន៍ផ្សេងៗ គ្នាចូលរួម។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែបញ្ហាសុវត្ថិភាព អ្នកចូលរួមភាគច្រើនត្រូវបានអនុញ្ញាតិឱ្យត្រឹមតែធ្វើជាសក្ខីភាព នៃការបញ្ចប់ការសាងសង់ដំបូលពីការិយាល័យលក់ មិនអាចចូលរួមពិធីនៅលើដំបូលបានទេ។

ការទទួលការចាប់អារម្មណ៍ទៅលើគម្រោងពីអតិថិជន បញ្ជាក់ពីគុណភាពរបស់គម្រោង និងបញ្ជាក់ពីភាពខ្លាំងរបស់វា។ បន្ទាប់ពី CITY VIEW ចេញផ្សាយទិន្នន័យនៃការជាវពីអតិថិជនរបស់ទីស្នាក់ការផ្នែកលក់កណ្តាល ផ្នែកលក់តែងតែត្រូវបាន មនុស្សចាប់អារម្មណ៍ជាច្រើនកុះករជាញឹកញាប់។ គ្មានកៅអីនៅទំនេរ ហើយអតិថិជនជាច្រើននៅតែបន្តមកទទួលយកសេវាកម្មពីគម្រោងដោយសេចក្តីពេញចិត្ត និង កក់ក្តៅ ដែលបញ្ជាក់ពីបំណងប្រាថ្នាប្រជាពលរដ្ឋជាច្រើដែលចង់បានកន្លែងរស់នៅប្រកបដោយគុណភាពកំពូល។ នៅក្នុងទីផ្សាររាជធានីភ្នំពេញបច្ចុប្បន្ននេះ ភាពកក់ក្តៅដែលអតិថិជនបង្ហាញទៅកាន់ CITY VIEW អាចត្រូវបានគេនិយាយថា «មានតែផ្ទះនេះ មួយ និងគ្មានផ្សេងទៀតទេ»។
ដោយសារតែព័ត៌មាននៃការលក់គម្រោងនេះផ្ទុះឡើង ជាមួយនឹងភាពល្បីល្បាញមុនពេលការប្រកាសរបស់ការបើកលក់ ប្រជាពលរដ្ឋប្រាកដជាទន្ទឹងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកលក់ដ៏ធំរបស់ CITY VIEW ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៣។ សម្រាប់អ្នកទិញដែលទន្ទឹងរង់ចាំជាយូរមកហើយ នេះគឺជាព័ត៌មានសំខាន់ដែលពួកគេចង់បាន។

ជាថ្មីម្ដងទៀត CITY VIEW បើកលក់ហើយ! ឥឡូវនេះចាប់ផ្តើមលក់ខុនដូដែលមានទំហំពី ៤០ ទៅ ៨០ m2 ។ សម្រាប់បងប្អូន មិត្តភ័ក្តិ អតិថិជនណា ដែលចង់បាននៅលំនៅស្ថានទំនើប មានទីតាំងល្អបំផុតនោះ សូមកុំខកខានរងចាំយូរ ចាប់យកឱកាសឥឡូវនេះ។ 

ការចុះឈ្មោះអ្នកទិញផ្ទះដែលប៉ងប្រាថ្នាស្តែងៗ គឺធ្វើដំណើរការយ៉ាងឆាប់រហ័ស រង្វាន់ធំនៅក្នុងស៊ុតមាសកំពុងរង់ចាំអ្នកវាយបន្ទប់តាំងបង្ហាញដែលរៀបចំដោយយកចិត្តទុកដាក់បានបើករួចហើយសូមស្វាគមន៍មកកាន់បទពិសោធន៍ថ្មីប្រណិត។

ដើម្បីទទួលបានព័ត៌មានលម្អិត សូមស្កែន QR ដើម្បីទទួលបានដៅទៅកាន់ការិយាល័យលក់ CITY VIEW លេខទូរស័ព្ទទាន់ហេតុការណ៍ផ្នែកលក់: 018 683 8888 ក្រុមហ៊ុនអភិវឌ្ឍន៍: HUA JUN PROPERTY DEVELOPMENT CO.LTD

អាសយដ្ឋាន: ការិយាល័យលក់ CITY VIEW ជាន់ផ្ទាល់ដី View Park Mall សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕