(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀង សម្រាប់យុវជនអាយុក្រោម ១៨ឆ្នាំ បានបញ្ចប់ការប្រកួតសន្សំពិន្ទុតាមពូល ប្រចាំសប្តាហ៍ទី៤ របស់ខ្លួនហើយ និងរកឃើញ ៣ក្រុមផងដែរ ដើម្បីឡើងទៅវគ្គបន្តមានដូចជា ក្រុមយុវជនសាមគ្គី និងត្រកួនទែក ចេញពីពូល ក និងក្រុម សសយក កំពង់រោទិ៍ ចេញពីពូល ច។

ការប្រកួតដែលត្រូវបានធ្វើឡើងនាចុងសប្តាហ៍ ពោលគឺនៅថ្ងៃសៅរ៍ និងអាទិត្យ ថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ថ្ងៃសៅរិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ២៖០០ព្រឹក [ត្រកួនទែក ៣-០ សសយក ឃុំស្វាយតាយាន] (ពូល ក)
-គូទី២ ម៉ោង ៤៖០០រសៀល [RAINBOW FC ១-៣ យុវជនសាមគ្គី] (ពូល ក)។

ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨៖០០ព្រឹក [សសយក ស្រុកកំពង់រោទិ៍ ៣-០ សសយក ស្រុកស្វាយទាប] (ពូល ច)
-គូទី២ ម៉ោង ២៖០០រសៀល [យុវជនចុងព្រែក ២-៣ សាលាចំរើនសូនីតា] (ពូល ង)
-គូទី៣ ម៉ោង ៤៖០០រសៀល [យុវជនគគីរសោម ១-៣ យុវជនរមាសហែក] (ពូល ង)៕