(ភ្នំពេញ)៖ នេះជាឆ្នាំដ៏ឆ្នើមមួយទៀតសម្រាប់មជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការបណ្តុះបណ្តាលដែលទទួលបានពានរង្វាន់ ២ លើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ក្នុងកម្មវិធី CSR Global Summit and Awards ប្រចាំឆ្នាំលើកទី ១៥ ដែលប្រារព្ធធ្វើឡើងចុងខែសីហា នៅទីក្រុងដាណាង ប្រទេសវៀតណាម។

ពានរង្វាន់ទាំងនោះ ស្ថិតនៅក្នុងកម្មវិធីសហគមន៍ល្អបំផុត និងឧត្តមភាពក្នុងការផ្តល់អក្ខរកម្ម និងវិស័យអប់រំ។ នេះជាលើកទី៣ហើយ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលសាលា ACE ត្រូវបានគេទទួលស្គាល់សម្រាប់ការរួមចំណែកក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍យុវជននៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education នៅកម្ពុជា និងជានាយកសាលា ACE បានលើកឡើងថា៖ «កិច្ចការជួយសង្គម គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តចូលរួមសហគមន៍ប្រចាំឆ្នាំរបស់ ACE និងគំនិតផ្តួចផ្តើមសង្គមជាអាទិភាព ដើម្បីលើកកម្ពស់អនាម័យនៅសាលារៀនជនបទ ការការពារបរិស្ថាន និងការទទួលបានការអប់រំ។ កិច្ចការទាំងនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់អ្នកពាក់ព័ន្ធផ្ទាល់នោះទេ ប៉ុន្តែបន្ថែមលើសពីនេះសកម្មភាពជួយកិច្ចការសង្គមទាំងនេះមានឥទ្ធិពលផ្លាស់ប្តូរលើផ្នត់គំនិតរបស់មនុស្សរាប់ពាន់នាក់ដោយការបណ្តុះនូវការយល់ដឹង និងចែករំលែកចំណេះដឹងផ្សេងៗ តាមរយៈបណ្តាញក្រុមការងារ និងក្រុមគ្រួសារ»

ក្នុងឆ្នាំ ២០១៣ លោកនាយក ម៉ៅ ស្រេង បានបង្កើតគណៈកម្មាធិការសង្គម ACE ជាយន្តការរៀបចំរចនាសម្ព័ន្ធសម្របសម្រួលព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីលើកកម្ពស់គម្រោងនានាដូចជាការទទួលបានការអប់រំប្រកបដោយគុណភាពនៅទូទាំងប្រទេសកម្ពុជា តាមរយៈអាហារូបករណ៍ កម្មវិធីបណ្តុះបណ្តាលលោកគ្រូអ្នកគ្រូ សុខុមាលភាពសិស្ស និងជម្រុញឲ្យមានភាពចម្រុះព្រមទាំងយុទ្ធនាការដទៃផ្សេងទៀត ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងលើកកម្ពស់និរន្តរភាពបរិស្ថាននៅតំបន់ដាច់ស្រយាល។

សាលា ACE ទទួលបានពានរង្វាន់ពីរ៖ Excellence in Provision of Literacy & Education និង Best Community Programme

សាលា ACE ត្រូវបានបង្កើតឡើងដោយស្ថាប័ន IDP Education ក្នុងឆ្នាំ ១៩៩២ ដែលជាស្ថាប័នឈានមុខគេលើពិភពលោកក្នុងការប្រឹក្សាយោបល់ដើម្បីសិក្សានៅបរទេស ក្នុងនោះស្ថាប័នមានការិយាល័យចំនួន ១៥៧ កន្លែងនៅក្នុងប្រទេសជាង ៦០។ នៅកម្ពុជាស្ថាប័ន IDP Education ជួយសិស្សឲ្យសម្រេចបាននូវក្តីសុបិន្តក្នុងការសិក្សា និងអាជីពរបស់ពួកគេ តាមរយៈឱកាសទទួលបានការសិក្សាលំដាប់ពិភពលោកនៅក្នុងប្រទេសកម្ពុជា និងបរទេស។ ស្ថាប័ន IDP Education ក៏ជាម្ចាស់មួយក្នុងការផ្តល់តេស្ត IELTS ផងដែរ។

សាលា ACE គឺជាស្ថាប័នផ្តល់សេវាបង្រៀនភាសាអង់គ្លេស (ELT) ឈានមុខគេនៅទូទាំងអាស៊ីអាគ្នេយ៍មានសិស្សានុសិស្សចុះឈ្មោះចូលរៀនប្រមាណ ១០ ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ចាប់ពីអាយុ ៧ ដល់ ៥០ ឆ្នាំ ដែលតំណាងឲ្យ ១៥ សញ្ជាតិ នៅសាលា ACE ទាំង ៦ សាខាក្នុងប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០២១ សាលា ACE បានក្លាយជាសាលាដំបូងគេនៅក្រៅទ្វីបអឺរ៉ុបដែលឈ្នះពានរង្វាន់អ្នកអប់រំ ភាសាដ៏មានកិត្យានុភាពប្រចាំឆ្នាំ (Language Education of the Year Award) ហើយកាលពីឆ្នាំមុន គណៈកម្មការប្រមាណជាង ៤០ នាក់មកពីជុំវិញពិភពលោកបានជ្រើសរើស ACE ឲ្យទទួលពានរង្វាន់ភាពច្នៃប្រឌិតលើការអប់រំបែបឌីជីថល Digital Innovation – Learning Award នៅកម្មវិធី PIEoneer Awards នៅទីក្រុងឡុងដ៍ ដែលជាព្រឹត្តិការណ៍ដ៏អស្ចារ្យលើការទទួលស្គាល់ភាពឆ្នើមនៃវិស័យអប់រំអន្តរជាតិ។

នៅឆ្នាំនេះ សាលា ACE ត្រូវបានចាត់ចូលក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីទទួលបានពានរង្វាន់ឆ្នើមពីរប្រភេទ ក្នុងនោះលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education ត្រូវបានចាត់ចូលក្នុងវគ្គផ្តាច់ព្រ័ត្រនេះផងដែរ ដោយបញ្ចាក់ និងទទួលស្គាល់លើការដឹកនាំដ៏ឆ្នើមរបស់លោកប្រមាណជាង ២៣ ឆ្នាំ មកនេះក្នុងវិស័យអប់រំ។ ក្នុងឱកាសនេះដែរ សាលាក៏សង្ឃឹមថានឹងនាំយកពានរង្វាន់ PIEoneer ពីទីក្រុងឡុងដ៍។

លោក ម៉ៅ ស្រេង ចូលរួមក្នុងកម្មវិធីទទួលពាន PIEoneer Awards ក្នុងទីក្រុងឡុងដ៍។ សាលា ACEបានក្លាយជាសាលាដំបូងគេនៅក្រៅទ្វីបអឺរ៉ុបដែលឈ្នះពានអ្នកអប់រំភាសាដ៏មានកិត្យានុភាពប្រចាំឆ្នាំ (Language Education of the Year Award)

សាលានឹងគ្រោងបើកដំណើរការសាខាទី ៧ របស់ខ្លួននៅខេត្តសៀមរាបក្នុងពេលឆាប់ៗនេះដែរ ដើម្បីបង្កើនទំនាក់ទំនង និងផ្សារភ្ជាប់ជាមួយនឹងសហគមន៍ដោយក្នុងនោះពង្រឹង និងជួយសិស្សានុសិស្សឲ្យសម្រេចបាននូវគោលដៅសិក្សារបស់ពួកគេ៕

ដើម្បីស្វែងយល់បន្ថែម និងចូលរួមជាមួយសាលា ACE សូមចូលទៅកាន់៖ https://acecambodia.org/