(ភ្នំពេញ)៖ ក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាកនេះ អ្នករាល់គ្នាច្បាស់ជាត្រូវការស្វែងរកប្រាក់ចំណូលបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការរបស់អ្នកនិងគ្រួសារ។ ប៉ុន្តែអ្នកប្រហែលជាមិនដឹងថា គួរចាប់ផ្តើមពីណាទៅណា ដើម្បីជៀសវាងពីការខាតបង់មែនទេ?

សូមមកឈ្វេងយល់ពី ៤ វិធីនេះ ដែលអាចជួយអ្នក ក្នុងការស្វែងរកប្រាក់ចំណូលបន្ថែមពេលដែលអ្នកទំនេរពីការងារ ដែលរួមមាន៖

* លក់ទំនិញនិងសេវាកម្មតាមអនឡាញ

ការលក់អនឡាញគឺជាជម្រើសល្អបំផុតសម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម ដោយមិនត្រូវការដាក់ទុនច្រើន និងអាចឱ្យអ្នកដឹងយល់ពីតម្រូវការទីផ្សារបានច្បាស់ ហើយអ្នកអាចចាប់ផ្តើមលក់តាមរយៈបណ្តាញសង្គមដូចជា Facebook, Tiktok ឬ Instagram ជាដើម។ ដើម្បីបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រាក់ អ្នកអាចជ្រើសរើសក្លាយជាដៃគូពាណិជ្ជកម្មរបស់ធនាគារ ជីប ម៉ុង ដែលផ្តល់ជូននូវវិធីទូទាត់បែបឌីជីថល តាមរយៈខេអេចឃ្យូអរ (KHQR) ធនាគារ ជីប ម៉ុង ដែលរហ័ស និងសុវត្ថិភាពខ្ពស់ គួបផ្សំនឹងការផ្តល់ជូនដ៏សម្បូរបែប។

* ជ្រើសរើសការងារឯករាជ្យ (Freelancer) តាមអនឡាញ

សម្រាប់អ្នកមានជំនាញលើអ្វីមួយដែលមានតម្រូវការក្នុងទីផ្សារស្រាប់ អ្នកអាចជ្រើសរើសការងារឯករាជ្យ (Freelancer) ដើម្បីស្វែងរកចំណូលបន្ថែម ទៅតាមពេលវេលាដែលអ្នកមាន និងជ្រើសរើសក្រុមហ៊ុននិងគម្រោងដែលអ្នកចង់ធ្វើ។ អ្នកអាចស្វែងរកការងារទាំងនោះតាមរយៈអ្នកស្គាល់គ្នា ឬ Agency និងតាមរយៈគេហទំព័រល្បីៗជាច្រើនទៀត។

* ក្លាយជាអ្នកបង្កើតមាតិកា ឬ Influencer

ភាគច្រើននៃទីផ្សារអ្នកបង្កើតមាតិកា ឬ Influencer នាពេលបច្ចុប្បន្ននេះកើតឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម តាមរយៈការបង្កើតវីដេអូ ការថតរូប និងការសរសេរប្លុកជាដើម ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកមើល។ អ្នកអាចរកចំណូលបាន ពីការបង្កើតមាតិការផ្សព្វផ្សាយពីផលិតផល សេវាកម្ម ឬក្រុមហ៊ុនណាមួយ។ អ្នកអាច ចាប់ផ្តើមពីការស្វែងយល់ពីប្រភេទនៃអ្នកបង្កើតមាតិកា និងទស្សនិកជនដែលអ្នកចង់បានជាមុនសិន ទើបអ្នកអាចជ្រើសរើសមាតិកាដែលសមនឹងអ្នក និងស្របទៅតាមតម្រូវការទីផ្សារ។

* បង្កើនប្រាក់ ជាមួយការសន្សំបែបឆ្លាតវៃ

អ្នកអាចជ្រើសរើសការសន្សំលុយជាមួយគណនីបញ្ញើ ដែលមានសុវត្ថិភាពខ្ពស់ និងផ្តល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់ ៦.២៥% សម្រាប់ការដាក់បញ្ញើរយៈពេលត្រឹមមួយឆ្នាំ។ អ្នកទាំងអស់គ្នាអាចបើកគណនីបញ្ញើមានកាលកំណត់ តាមរយៈកម្មវិធីទូរស័ព្ទ Chip Mong Bank App របស់ធនាគារ ជីប ម៉ុង ដោយខ្លួនឯងបានយ៉ាងងាយស្រួល និងឥតគិតថ្លៃ។ នៅពេលដែលអ្នកត្រូវការប្រាក់បន្ទាន់ អ្នកអាចបិទគណនីបានដោយមិនមានគិតថ្លៃពិន័យ ជាពិសេសអ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា ស្របទៅតាមលក្ខខណ្ឌរបស់ធនាគារទៀតផង៕

សម្រាប់ព័ត៌មានបន្ថែមពីអត្រាការប្រាក់៖ https://www.chipmongbank.com/en/business/term-deposit
*វិធីបើកគណនីបញ្ញើមានកាលកំណត់៖ https://www.youtube.com/watch?v=lmM0n5PRCfk