(ភ្នំពេញ)៖ ជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមរបស់ខ្លួនដែលមានឈ្មោះថា TODAY CSR ក្រុមហ៊ុន TODAY internet នឹងផ្តល់ជូនជាពិសេសនូវប្រូម៉ូសិនសម្រាប់សាលារៀនកូនក្មេង គ្លីនីក និងមន្ទីរពេទ្យ។

សាលារៀនកូនក្មេង គ្លីនីក និងមន្ទីរពេទ្យទាំងអស់នឹងទទួលបានការបញ្ចុះតម្លៃ ៤០% ភ្លាមៗ សម្រាប់រាល់ការតភ្ជាប់សេវាអុីនធឺណិត TODAY SimplyFast ដែលមានល្បឿនចាប់ពី ៧០Mbps ឡើងទៅ។

គួរបញ្ជាក់ថាកន្លងមកក្រុមហ៊ុន TODAY internet បានចូលរួមសកម្មភាពទំនួលខុសត្រូវ សង្គមជាច្រើនដែលមានដូចជាផ្តល់ជូនសេវាអុិនធឺណិតដោយឥតគិតថ្លៃដល់វិទ្យាល័យជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ជួយឧបត្ថម្ភដល់សាលារៀន និងសិស្សដែលខ្វះខាតក៏ដូចជាផ្តល់ជូនសេវាអុិនធឺណិតដោយឥតគិតថ្លៃដល់មន្ទីរពេទ្យមួយចំនួនដូចជាមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យគន្ធបុប្ផាជាដើម។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ៖ Sales hotline 087 21 55 77 / Office 070 21 55 77 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ today.com.kh