(ញ៉ូយ៉ក)៖ ការប្រកួតកីឡាវាយកូនបាល់ Tennis ស្ថិតក្នុងកម្រិត Grand Slam (US Open 2023) បានរកឃើញហើយ ដោយផ្នែកបុរសបានទៅលើកីឡាករ Novak Djokovic និងផ្នែកនារីបានទៅកីឡាការិនីម្ចាស់ផ្ទះ ដែលមានវ័យទើបតែ ១៩ឆ្នាំ Coco Gauff។

នៅវគ្គផ្តាច់ព្រ័ត្រកីឡាករ Novak Djokovic បានយកឈ្នះកីឡាករ Danill Medvedev ក្នុងលំដាប់ពិន្ទុ ៦-៣, ៧-៦, ៧-៥ និង ៦-៣ ហើយតាមរយៈលទ្ធផលជ័យជម្នះនេះ បានធ្វើឲ្យរូបគេគ្រងតំណែងជើងឯកពាននេះចំនួន ៤លើក និងសរុបពានកម្រិត Grand Slam បានចំនួន ២៤លើកផ្សេងគ្នា ឡើងឈរជាកីឡាករលំដាប់ទី១ ពិភពលោក ក្នុងថ្ងៃទី១១ ខែកញ្ញានេះ។

ជាមួយគ្នានោះកីឡាការិនីម្ចាស់ផ្ទះ Coco Gauff បានសម្រេចក្តីស្រម៉ៃរបស់នាង ក្រោយពេលព្យាយាមវាយបកយកឈ្នះកីឡាការិនី Aryna Sabalenka ក្នុងលំដាប់ពិន្ទុ ២-៦, ៦-៣, និង ៦-២ ដែលនេះជាការឈ្នះពានរង្វាន់វាយកូនបាល់កម្រិត Grand Slam ជាលើកដំបូងរបស់នាង នាមជាកីឡាការិនីឈរលេខរៀងទី៦ ពិភពលោក៕