(ភ្នំពេញ)៖ ក្រោយទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា ក្លាយជាធនាគារពាណិជ្ជផ្លូវការ ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក បានដាក់ចេញឱ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃជំនាន់ថ្មីមួយរបស់ខ្លួន ដែលមានឈ្មោះថា «MBCambodia My Bank App»។

កម្មវិធីទូរស័ព្ទដៃថ្មីនេះ បង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួលជូនដល់អតិថិជន ក៏ដូចជាអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារ អ៊ឹមប៊ី ខេមបូឌា ដើម្បីឱ្យគ្រប់គ្នាទទួលបាននូវបទពិសោធន៍នៃសេវាកម្មធនាគារកាន់តែងាយស្រួល និងរហ័សទាន់ចិត្ត។ ទន្ទឹមនឹងនោះនៅក្នុងកម្មវិធីធនាគារលើទូរស័ព្ទដៃជំនាន់ថ្មីមួយនេះ បានភ្ជាប់មកនូវជាមួយនឹងមុខងារពិសេសៗជាច្រើនមុខទៀតដូចជា៖

• បើកគណនីធនាគារដោយខ្លួនឯងផ្ទាល់ ដោយមិនចាំបាច់ទៅធនាគារ
• ការផ្ទេរប្រាក់ទៅគ្រប់ធនាគារក្នុងស្រុក
• ការទូទាត់តាមប្រព័ន្ធបាគង KHQR
• ការបញ្ចូលលុយទូរស័ព្ទបានគ្រប់ប្រព័ន្ធ
• បើកគណនី VIP ជាមួយលេខពិសេសសម្រាប់តែអ្នក
• រួមនឹងមុខងារជាច្រើនផ្សេងទៀត

បន្ថែមពីលើមុខងារទំនើបៗ របស់កម្មវិធី «MBCambodia My Bank App» ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ក៏បានផ្ដល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖

• ចុះឈ្មោះប្រើស់កម្មវិធី MBCambodia My Bank App ទទួលបានទឹកប្រាក់ ២ដុល្លារភ្លាមៗ
• ទទួលបានទឹកប្រាក់ ២,០០០រៀល រាល់ពេលណែនាំមិត្តភក្តិ និងក្រុមគ្រួសារ អោយប្រើប្រាស់ MBCambodia My Bank App បានជោគជ័យ
• ឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែផ្ទេរប្រាក់ពីធនាគារដទៃមកគណនីធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក តាមរយៈ MBCambodia KHQR ឬណែនាំមិត្តភក្តិ និងក្រុមគ្រួសារ ឱ្យប្រើប្រាស់ MBCambodia My Bank App បានជោគជ័យ។

សូមជម្រាបផងដែរថា ធនាគារ អ៊ឹមប៊ី (ខេមបូឌា) ម.ក ត្រូវបានទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារពាណិជ្ជជាផ្លូវការ នៅក្នុងខែមករា ឆ្នាំ២០២៣ ក្រោយពីបានបើកដំណើរការក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១១ ក្នុងនាមជាសាខារបស់ធនាគារ អ៊ឹមប៊ី ដែលជាធនាគារដ៏ធំមួយនៅក្នុងប្រទេសវៀតណាម៕

ចុចទីនេះ ដើម្បីទាញយកកម្មវិធី MBCambodia My Bank App:
https://onelink.to/mybankapp

សម្រាប់ព័ត៌មានបន្ថែម៖
- 023 968 686
- Facebook: https://www.facebook.com/MBBankCambodiaPlc
Telegram: https://t.me/mbcambodiabank