(អេមស្ទឺដេម)៖ កីឡាករ Nathan Ake អាចលេងក្នុងវគ្គជម្រុះ European Championship ឲ្យក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ទល់នឹងក្រុមសាធារណរដ្ឋអៀរឡង់ នៅទីក្រុង Dublin នាថ្ងៃអាទិត្យ, បន្ទាប់ពីត្រូវបានប្តូរចេញក្នុងការប្រកួតចុងក្រោយរបស់ពួកគេ កាលពីថ្ងៃព្រហស្បតិ៍ ដោយសារបញ្ហាសរសៃពួរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

រំលឹកផងថា ខ្សែការពាររូបនេះ ត្រូវបានប្តូរចេញ បន្ទាប់ពីតង់ទី១ នៃការប្រកួតលទ្ធផលជ័យជម្នះ ៣-០ របស់ហូឡង់ ក្នុងពូល B លើក្រុមក្រិក នៅទីក្រុង Eindhoven។

គ្រូបង្វឹក Ronald Koeman បានលើកឡើងថា « Ake មានអារម្មណ៍ឈឺសរសៃពួររបស់លោក ហើយត្រូវបានប្តូរចេញ ដោយជាវិធានការប្រុងប្រយ័ត្ន ប៉ុន្តែថាខ្សែការពារកណ្តាលរបស់ក្លិប Manchester City រូបនេះ អាចលេងសម្រាប់ការប្រកួតនៅថ្ងៃអាទិត្យបាន»។

ជាបណ្តោះអាសន្នក្រុមបារាំង កំពុងនាំមុខគេនៅក្នុងពូល B ដោយមាន ៩ពិន្ទុ លើសក្រុមចំណាត់ថ្នាក់ទី២ ហូឡង់ ដែលនៅមាន ២ប្រកួតទៀតក្នុងដៃ។

ជាមួយជម្រើសឡើងទៅវគ្គបន្តនោះ ក្រុមកំពូលចំនួន ២ក្រុម នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការប្រកួត European Championship នាឆ្នាំក្រោយ នៅប្រទេសអាល្លឺម៉ង់ ខណៈហូឡង់ និងក្រិក កំពុងមាន ៦ពិន្ទុស្មើគ្នា ហើយក្រុមអៀរឡង់ មានត្រឹម ៣ពិន្ទុ៕