(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន X Corp លោក Elon Musk បានដាក់ពាក្យប្តឹងអគ្គមេធាវីរបស់រដ្ឋកាលីហ្វ័រញ៉ាជុំវិញច្បាប់សម្របសម្រួលមាតិកាថ្មី ដែលត្រូវបានអនុម័តកាលពីឆ្នាំមុនទៅលើខ្លឹមសារផ្សព្វផ្សាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។

លោក Gavin Newson ដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ា និងជាអគ្គមេធាវីបានចុះហត្ថលេខាលើសេចក្តីពា្រងច្បាប់ AB 587 នឹងបានក្លាយទៅជាច្បាប់កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ ច្បាប់ AB 587 នេះតម្រូវឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរឹតបន្តឹងទៅលើការខ្លឹមសារ ណាដែលត្រូវបានចាត់ទុកថាជាពាក្យសំពីស្អប់ខ្ពើម ការរើសអើង និងជាព័ត៌មានមិនពិតជាដើម។

យ៉ាងណាជុំការអនុម័តច្បាប់នេះ Elon Musk នឹងមិនយល់ស្របក្នុងការអនុវត្តនោះទេ ដោយលោកបានលើកថា ច្បាប់នេះគឺជាការរំលោភសិទ្ធអ្នកប្រើប្រាស់ក្នុងការនិយាយដោយស៊េរីដូចមានចែងក្រោមវិសោធនកម្មទីមួយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក និងរដ្ឋធម្មនុញ្ញរបស់រដ្ឋកាលីហ្វ័រញ៉ា។ Musk បានបន្តទៀតថា តាមរយៈការធ្វើដូច្នេះ រដ្ឋកាលីហ្វ័រញ៉ាកំពុងតែបង្ខំក្រុមហ៊ុននានាឱ្យទទួលយកទស្សនៈខ្លួន ក៏ដូចជាទម្រង់ក្នុងការបង្ខំអ្នកប្រើប្រាស់ផងដែរ។

គួរជម្រាបដែរថា ចាប់តាំងពី Musk ទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែតុលាឆ្នាំមុន លោកបានបើកឱ្យគណនីហាមឃាត់ជាច្រើនត្រូវបានដំណើរការជាធម្មតាឡើងវិញ។ ខណៈលោកបានលើកឡើងថា បណ្តាញផ្សព្វផ្សាយសង្គម X ឬពីមុនត្រូវបានគេស្គាល់ថាជា Twitter គឺជាកន្លែងដែលអាចនិយាយដោយស៊េរី៕