(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មកលើកនេះគឺថាផ្អើលអស់អ្នកភ្នំពេញតែម្តង សូម្បីតែលោក អ៉ីណូ និងលោក ពាក់មី ក៏មកទិញទំនិញ ជាមួយពិព័រណ៍ទំនិញ SenSok Clearance Sale នេះដែរ។

ជាមួយ SenSok Clearance Sale មានត្រឹម ៨,០០០រៀល ក៏អាចមកទិញទំនិញ ដូចព្យុះនៅផ្សារទំនើប ជីប ម៉ុង សែន សុខ ម៉ល បានដែរ។ ជាពិសេស សម្រាប់អតិថិជនដែលនិយមជាវទំនិញ ហើយចង់ឮសន្សំសំចៃប្រាក់ ដោយផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នាពេលឥលូវនេះ បានរៀបចំនូវកម្មវិធី «ពិព័រណ៍ទំនិញ SenSok Clearance Sale» បញ្ចុះតម្លៃលក់ជូនយ៉ាងពិសេសបំផុតចាប់ពី ៨,០០០រៀល ឡើងទៅ។

ដោយការតាំងពិព័រណ៍ទំនិញបញ្ចុះតម្លៃនេះ មានការចូលរួមពីហាងសម្លៀកបំពាក់ម៉ាកល្បីៗដូចជា៖ Routine, Ten11, 361, Zando, LYN, CCOO, Jelly Bunny, Scorpion&Co, Wavera, Balabala, ESPADA, XTEP, Ltd, ESP, Aeropostale ព្រមទាំងមានការចូលរួមពី Legend Cinema, Neo Oasis, Masao, K-Four, PaPa John, DQ, ChaTime និង Hei Cha ដែលសុទ្ធសឹងតែជាហាងលក់គ្រឿងអេឡិចត្រូនិច ភោជនីយដ្ឋាន ហាងកាហ្វេ ទីកន្លែងកំសាន្ត និងហាងល្បីៗផ្សេងទៀត ដើម្បីបម្រើសេចក្ដីត្រូវការជូនអតិថិជនពីគ្រប់ទិសទី។

មិនទាន់អស់ទេ ជាពិសេសនោះរាល់ការចំណាយត្រឹមតែ ៣៥ដុល្លារឡើងទៅក្នុងមួយវិក័យប័ត្រ នឹងទទួលបានការចាប់រង្វាន់មួយភ្លាម ដោយរង្វាន់មានដូចជា៖ ដបទឹក, ឆ័ត្រ, ភេសជ្ជៈ IZE និង Voucher ៣០ដុល្លារ ទិញទំនិញនៅ Chip Mong Supermarket និងរង្វាន់ផ្សេងៗជាច្រើនផង។ ឱកាសលក់ពិសេសនេះ នឹងផ្តើមពីថ្ងៃទី០១ ដល់់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី១។

សូមបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល មានម្ចាស់ជាកូនខ្មែរសុទ្ធ ១០០% ជាទីកន្លែងពោរពេញទៅដោយសេវាកម្ម និងផលិតផលប្រេនល្បីៗទាំងក្នុងស្រុក និងក្រៅស្រុក ដោយអ្នកទាំងអស់គ្នាអាចមកទស្សនាការដាក់តាំងផលិតផល និងទទួលយកនៅកម្មវិធីពិសេសដ៏អស្ចារ្យនេះ ជាមួយនឹងទំនិញមានគុណភាព តំលៃសមរម្យ សេវាកម្មល្អ។

ទំនាក់ទំនងជួលទីតាំងសម្រាប់រៀបចំកម្មវិធីនានា នៅផ្សារទំនើប ជីប ម៉ុង ទាំងបីសាខា៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៊ីមែល៖ [email protected]

ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888(ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល)
* លេខទូរស័ព្ទ៖ 090 558 822 (ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល)
* លេខទូរស័ព្ទ៖ 067 666 248 (ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល)
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails