(សៀមរាប)៖ សាលារៀនអារីហ្សូន សាខាខេត្តសៀមរាប នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមត្តេយ្យ បឋមសិក្សា (ថ្នាក់ទី៦) ក្រោមអធិបតីភាព លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។

ក្នុងពិធីនេះ ក៏មានការចូលរួមពី គណៈគ្រប់គ្រងមន្ទី អប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សហភាពសហព័ន្ធ យុវជនកម្ពុជា (សសយក) គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាច្រើនរយនាក់។

កម្មវិធីនេះប្រារព្ធឡើងនៅសាលារៀន អារីហ្សូនសាខាខេត្តសៀមរាប ដែលមានអាសយដ្ឋានស្ថិតនៅ អគារលេខ ០៤៨ ០៤៩ ផ្លូវនៅសំ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប៕