(ភ្នំពេញ)៖ កាលពីថ្មីៗនេះ Soul Coffee Cambodia (សូលកាហ្វេ) ដែលមានគណៈគ្រប់គ្រង និងម្ចាស់ភាគហ៊ុនចំនួនបួនរូបដោយ ឧកញ៉ា តាន់ បូរត្ន័ លោកជំទាវ ឆាយ សុវណ្ណលី លោក ទុន ស៊ីដេត និង លោក សរ វីទូ បានរៀបចំកម្មពិធីគម្រប់ខួបមួយឆ្នាំនៃការបើកដំណើរការអាជីវកម្មរបស់ខ្លួនដោយមានការចូលរួមពីសំណាក់អតិថិជនជាច្រើនកុះករ និង បានបង្កើតភាពសប្បាយរីករាយ ដើម្បីរក្សាទំនាក់ទំនងល្អ និងជាការអរគុណទៅកាន់អតិថិជនដោយមានការចែកកាដូហ្រ្វីៗ ចំពោះការជួយគាំទ្រអាជីវកម្មខ្លួន។

Soul Coffee Cambodia ចាប់បើកដំណើរការបានរយៈពេលជាងមួយឆ្នាំរួចមកហើយ ពោលគឺចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២មកម៉្លេះ ក៏ប៉ុន្តែគណៈគ្រប់គ្រងហាងបានសម្រេចចិត្តរើសយកថ្ងៃសៅរ៍ ដែលត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីបង្កើតឡើងនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ ទោះបីជាម៉ាកយីហោ Soul Coffee Cambodia ទើបតែចាប់បើកដំណើរការត្រឹមរយៈពេល ១ឆ្នាំជាងក្ដី ក៏ប៉ុន្តែការគាំទ្រពីសំណាក់អតិថិជនមានការកើនឡើងគួរឱ្យកត់សម្គាល់។

កម្មពិធីគម្រប់ខួបនៃការបើកដំណើរការរយៈពេល១ឆ្នាំរបស់ Soul Coffee Cambodia មានការចែករង្វាន់ហ្រ្វីៗ ដោយគ្រាន់តែអតិថិជនជាវភេសជ្ជៈត្រឹមតែមួយកែវតែប៉ុណ្ណោះសម្រាប់នាក់ដែលមកចូលរួម ២៨០នាក់ដំបូង។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនបន្តបន្ទាប់មានឱកាសលេងហ្គេមកម្សាន្ត ដើម្បីឈ្នះរង្វាន់ជាច្រើនដែលមានសរុបរហូតទៅដល់ ២៦៨៨កាដូ។

អតិថិជនដែលបានសាកនូវរសជាតិកាហ្វេរបស់ Soul Coffee Cambodia តែងតែលាន់មាត់ថា កាហ្វេមានរសជាតិឈ្ងុយ ដិតឆ្ងាញ់ជាប់ចិត្តគ្រប់ៗគ្នា បូករួមទាំងសេវាកម្មល្អ បុគ្គលិកមានភាពរស់រាយរាក់ទាក់ និងទីតាំងមានផាសុកភាពដែលស្ថិតនៅតាមបណ្ដោយមហាវិថីកម្ពុជាក្រោមតែមួយគត់ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក៕