(កាតា)៖ ខ្សែបម្រើប្រេស៊ីល Philippe Countinho នៅពេលនេះបានផ្ទេរទៅលេងនៅលីគ Qatar Stars League ជាមួយក្លិប Al-Duhail ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់រដូវកាលដែលនៅសល់ ដែលផ្ទេរពីក្លិបអង់គ្លេស Aston Villa ក្រោយពេលបាត់ឱកាសជម្រើសដំបូងជាមួយក្លិបនារដូវកាលនេះ។

Philippe Countinho ជាខ្សែបម្រើប្រយុទ្ធអន្តរជាតិប្រេស៊ីល មានវ័យ ៣១ឆ្នាំ បានបង្ហាញខ្លួនតែ ២លើកនោះទេ ក្នុងនាមជាកីឡាករជម្រើសទី២ នារដូវកាលនេះ ដែលស្ថិតក្រោមការដឹកនាំដោយលោក Unai Emery ខណៈរដូវកាលមុនរកបាន ១គ្រាប់ចំណោមការលេង ២២ប្រកួតសម្រាប់ក្លិប។

រំលឹកផងថា កិច្ចសន្យាបច្ចុប្បន្នរបស់ Coutinho ជាមួយក្លិប Aston Villa នៅសល់រហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីបានផ្ទេរមកពីក្លិប FC Barcelona កាលឆ្នាំ២០២២ ក្រោយរយៈពេល ៦ខែ លេងក្នុងលក្ខខណ្ឌខ្ចីជើង ខណៈកាលលេងនៅលីគអេស្ប៉ាញ រូបគេបានជួបបញ្ហារបួសជង្គង់ និងមានទម្រង់លេងមិនសូវល្អ។

បញ្ជាក់ផងថា ក្លិប Al-Duhail ឈរលេខរៀងទី២ រកបាន ៦ពិន្ទុជាបណ្តោះអាសន្នកំពុង ក្រោយឆ្លងកាត់បាន ២ប្រកួត នៃលីគកំពូលកាតា Qatar Stars League 2023-24 ក្នុងចំណោម ១២ក្រុម នាមជាក្រុមការពារតំណែងជើងឯករដូវកាលមុន និងជាក្រុមឈ្នះពាននេះបានចំនួន ៨លើកផងដែរ៕