(បរទេស)៖ បន្ទាប់ពីការខិតខំប្រឹងប្រែងរបស់ Apple ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទៅលើបន្ទះឈីប 5G ពេលនេះអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានចេញរបាយការណ៍អះអាងថា Apple នឹងចាប់ផ្តើមប្តូរទៅប្រើបន្ទះឈីប 5G ផ្ទាល់ខ្លួននៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមកាចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

ដូចដែលបានដឹងរួចមកហើយ Apple បាននឹងកំពុងធ្វើការលើបន្ទះឈីប 5G របស់ខ្លួនជាយូរហើយ តែនៅមិនទាន់បានបញ្ចេញ iPhone ណាមួយជាមួយបន្ទះឈីប 5Gនោះទេ។ ចាប់តាំងពីឆ្នាំ២០១៧ មក Apple ប្រើប្រាស់តែបន្ទះឈីបដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Qualcomm ប៉ុណ្ណោះ។

យ៉ាងណាមិញក្រោយមានការអះអាងពីលោក Kou នោះមានន័យថា iPhone 15 និង iPhone 16 ជំនាន់ក្រោយនឹងនៅតែប្រើបន្ទះឈីប 5G របស់ Qualcomm ដដែល ដោយឡែកចាប់ពី iPhone 17 តទៅអាចជា iPhone ដំបូងដែលប្រើបន្ទះឈីប 5G ដែលត្រូវបានបង្កើតឡើងដោយ Apple ផ្ទាល់ហើយ។

លើសពីនេះទៅទៀតនោះក្នុងរបាយការណ៍នោះក៏មានបង្ហើបពី iPhone SE ផងដែល ក្នុងនោះលើកឡើងថាម៉ូដែលនេះនឹងត្រូវបានពន្យាពេលចេញលក់រហូតដល់ឆ្នាំ២០២៥ ឯណោះ មូលហេតុនោះគឺដោយសារតែនៅរង់ចាំប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួន៕