(អឺរ៉ុប)៖ កីឡាការិនីវ័យក្មេងអាមេរិក Coco Gauff បានឈានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ US Open 2023 ក្រោយយកឈ្នះកីឡាការិនី Karolina Muchova ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលមានការរំខាន់ដោយក្រុមអ្នកតវ៉ានោះ ក្នុងលទ្ធផល ២សិត (៦-៤, ៧-៥) ដែលការប្រកួតបានពន្យារពេល ៥០នាទី។

នេះក៏ជាការធ្វើបានយ៉ាល្អរបស់កីឡាការិនីមានវ័យទើបតែ ១៩ឆ្នាំ Gauff ដែលអាចយកឈ្នះកីឡាការិនី ឈរលំដាប់លេង ១០ពិភពលោក Karolina របស់សាធារណៈរដ្ឋឆេក ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ដែលនឹងត្រូវជួបកីឡាការិនី Madison Keys ឬ Aryna Sabalanka នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

រំលឹកផងថា កីឡាការិនីវ័យ ១៩ឆ្នាំ Gauff កំពុងឈរលំដាប់លេងរៀងទី៦ ពិភពលោកផ្នែកកីឡាការិនីវាយកូនបាល់ (Tennis) ហើយនេះជាលើកទី១ ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រពាន US Open 2023 ខណៈធ្លាប់រងជើងឯកពាន French Open 2022 នឹងឈានដល់ជុំទី៤ នៃពានរង្វាន់ Australian Open ចំនួន ២លើក និងពាន Wimbledon ២លើកផថដែរ៕