(ភ្នំពេញ)៖ ការបរិច្ចាគទឹកប្រាក់ ៨៨៨៨ដុល្លារ ពីភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដាក់ទម្ងន់លើពាក្យ «ខ្មែរជួយខ្មែរ» ឱ្យកាន់តែមានន័យជ្រាលជ្រៅបំផុត ព្រោះជំនួយនេះ ជួយជ្រោមជ្រែងការចំណាយសំខាន់ៗក្នុងមន្ទីរពេទ្យ និងជាការផ្តល់កម្លាំងចិត្តដល់អតីតកីឡាករបាល់ទាត់ជម្រើសជាតិ លោក ហួត សុគន្ធា ឱ្យកាន់ជំហររឹងមាំក្នុងការប្រយុទ្ធជាមួយជំងឺ។ 

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ភេសជ្ជៈប៉ូវកម្លាំង វើក នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភធំ បានចូលរួមក្នុងសន្និសីទព័ត៌មានស្តីពី «ការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌» ដើម្បីប្រមូលថវិការជូនអតីត​កីឡាករ​បាល់ទាត់ ហួត សុគន្ធា ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺ។

ដើម្បីគាំទ្រជំនួយសប្បុរសធម៌ និងផ្នត់គំនិត ខ្មែរជួយខ្មែរ ចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់មិត្តភាពសប្បុរសធម៌រវាងអតីតក្រុមបាល់ទាត់ជម្រើសជាតិ និងក្រុមបាល់ទាត់នាយពាក់មី «ផ្ការីកគ្រប់រដូវ» ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅកីឡដ្ឋានស្តាតចាស់៕