(បរទេស)៖ Disney ទើបតែបានចែករំលែកព័ត៌មានលម្អិតថ្មី អំពីគម្រោងថ្មីរបស់ខ្លួននៅទឹកដីទីក្រុងសៀវហៃ សម្រាប់អ្នកគាំទ្ររឿង Zootopia ដែលជាផ្នែកថ្មីនៃសួនកម្សាន្តកំពុងត្រៀមបើកដំណើរការឆាប់ៗនេះ ហើយនឹងនាំមកនូវភាពទាក់ទាញ យ៉ាងពិសេសៗជាច្រើនសម្រាប់អ្នកទស្សនា។

តាមការចេញផ្សាយបានឲ្យដឹងថា សួនកម្សាន្ត Disneyland នៅទីក្រុងសៀងហៃបានប្រកាសកាលពីថ្ងៃទី០៥ ខែកញ្ញា ថាតំបន់ Zootopia Land (ហ្ស៊ូថូភា ឡេន) ក្រៅពីមានការជិះឧបករណ៍កម្សាន្តផ្សេងៗ អ្នកទស្សនាក៏អាចរីករាយ ជាមួយនឹងការតាំងបង្ហាញទំនិញ និងអាហារផ្សេងៗដែលទស្សនិកជនធ្លាប់បានឃើញ ក្នុងភាពយន្តគំនូរជីវចល Zootopia ផងដែរ។

បន្ទាប់ពីទទួលបានដំណឹងនេះហើយ ភ្ញៀវកិត្តិយសជាច្រើនបានសម្តែងអារម្មណ៍រំភើប និងទន្ទឹងរង់ចាំសម្រាប់តំបន់កម្សាន្តថ្មី Zootopia ដោយនិយាយថា ពួកគេគឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ សម្រាប់ខ្សែភាពយន្តគំនូរជីវចល Disney ឆ្នាំ២០១៦ មួយនេះ៕