​អ្នកជំនាញផលិតកែវស្រាលំដាប់កំពូលដ៏ល្បី បានចែករំលែកបទពិសោធន៍​ នៃការទទួលទានស្រាទំពាំងបាយជូរ ប្រភេទតែមួយ ក្នុងកែវស្រា​ពីរផ្សេងគ្នា តែ​អារម្មណ៍ និងរសជាតិដែលទទួលបានពីស្រាផ្សេងគ្នា។

អ្នកជំនាញបង្ហាញបែបនេះ បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ចែករំលែក «បទពិសោធន៍អំពីកែវស្រា» ដែលរៀបចំដោយ ក្រុមហ៊ុនផលិតកែវស្រាលំដាប់កំពូលដ៏ល្បី RIEDEL និងហាងស្រា Red Apron Wine Boutique ​សម្រាប់អ្នកចូលចិត្តទទួលទានស្រា នៅភោជនីយដ្ឋាន តូប៉ាហ្ស​ នាពេលល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ​ដោយមានការបង្ហាញពី​លោក Jean-Baptiste Cherriere អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Riedel Group។

តាមរយៈ​ព្រឹត្តិការណ៍នេះ ​​ភ្ញៀវ​បានភ្លក្សស្រាធ្វើពីទំពាំងបាយជូរបួនប្រភេទផ្សេងៗគ្នា ដែលរួមមាន ​Riesling, Chardonnay, Pinot Noir និង Cabernet Sauvignon​ ដែលស្រាទាំងបួនប្រភេទនោះនឹងមានទាំងនៅក្នុងកែវស្រា RIEDEL Veritas Grape-Varietal Specific​ ​របស់ក្រុមហ៊ុន RIEDEL និងកែវប្លាស្ទិក។ តាមរយៈការភ្លក្សស្រាដ៏សាមញ្ញនេះ ភ្ញៀវអាចប្រៀបធៀបដោយខ្លួនឯង ​ពីការទទួលទានស្រាតែមួយក្នុងកែវផ្សេងគ្នា ប៉ុន្តែអាចបង្កើតភាពខុសគ្នានៃរសជាតិ ក្លិន ​និងអារម្មណ៍ផ្សេងគ្នា។

លោក Jean-Baptiste បានចែករំលែកការយល់ឃើញ​លោកថា «ប្រភេទស្រាផ្សេងគ្នាមានលក្ខណៈ និងរសជាតិផ្សេងគ្នា។ ទំហំ និងរូបរាងរបស់កែវ ដែលអ្នកប្រើ មិនថាវាជាកែវ RIEDEL ឬកែវផ្លាស្ទិចទេ នឹងផ្លាស់ប្តូររបៀបដែលអារម្មណ៍របស់អ្នកទទួលបានពីស្រា​»។

លោកបន្ថែមថា អ្វីដែលធ្វើឱ្យអ្នកទទួលទាន ទទួលបានអារម្មណ៍ រសជាតិ និងក្លិនផ្សេងគ្នា រវាងការទទួលទានស្រា ក្នុងកែវរបស់ RIEDEL និងកែវផ្សេងទៀត ដោយសារតែកែវនេះផលិតឡើងពីគ្រីស្តាល់ដែលល្អជាងគេ។

ក្រុមហ៊ុន RIEDEL ​គឺជាក្រុមហ៊ុនដំបូងគេដែលណែនាំកែវមានជើង សម្រាប់ប្រភេទស្រាទំពាំងបាយជូរ​ ចាប់តាំងពីឆ្នាំ១៩៥៨។ ក្រុមហ៊ុននេះបានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីឥទ្ធិពលនៃទំហំ និងរូបរាងរបស់កែវស្រា ទៅតាមប្រភេទ ផ្លែទំពាំងបាយជូរដ៏ពេញនិយមទាំងអស់ ដែលនាំឱ្យមានការសន្និដ្ឋានមួយ ដែលមានការយល់ស្របដោយអ្នកជំនាញស្រារបស់ពិភពលោកថា៖ ក្លិន រសជាតិ វាយនភាព រសជាតិជាប់មាត់ និងការរីករាយជាមួយនឹងស្រា ត្រូវបានបង្កើនឡើងដោយការប្រើប្រាស់ «ឧបករណ៍ស្រា» ដែលត្រឹមត្រូវ។

លោកស្រី Line Ros-Van Daalen នាយកគ្រប់គ្រងទូទៅនៃហាងស្រា Red Apron Fine Wine Boutique ​បានលើកឡើងថា សម្រាប់អ្នកដែលចូលចិត្តទទួលទានស្រា ជាពិសេសស្រាទំពាំងបាយជូរ គួរតែវិនិយោគលើកែវ RIEDEL ដែលត្រឹមត្រូវសម្រាប់ប្រភេទស្រា ដែលពួកគេចូលចិត្ត​។

ហាងស្រា Red Apron Wine Boutique គឺជាក្រុមហ៊ុនចែកចាយផ្តាច់មុខនៃផលិតផល RIEDEL នៅកម្ពុជា ដោយមានកែវស្រាគ្រីស្តាល់ និងថូចាក់ស្រាគ្រប់ប្រភេទនៅក្នុងតម្លៃខុសៗគ្នា។

ឈុតកែវស្រាប្រភេទ Riedel Veritas Tasting Set គឺជាឈុតកែវដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ផ្តើម ដែលមានកែវសម្រាប់ស្រាធ្វើពីទំពាំងបាយជូរប្រភេទ Riesling, Oaked Chardonnay, Old World Pinot Noir និង Old World Cabernet/Merlot។ ក្នុងតម្លៃ ១៥០ដុល្លារ កែវស្រាឈុតនេះ​។

​ស្វែងយល់ពីផលិតផលដ៏ប្រណិតរបស់ RIEDEL ដោយទំនាក់ទំនងហាងស្រា Red Apron Wine Boutique តាមរយៈ www.facebook.com/RedApronCambodia ឬទៅកាន់ហាងដែលស្ថិតនៅផ្ទះលេខ ១៩ ផ្លូវ ២៤០ រាជធានីភ្នំពេញ៕