(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួ រីធី សឺវីស (PSS) ដែលជា ក្រុមហ៊ុនផ្តល់សេវាកម្មសន្តិសុខឈានមុខគេ ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Comm360 មានមោទនភាពដោយ បានប្រកាសពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ។

កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់ក្រុមហ៊ុនទាំងពីរ ក្នុងការជំរុញដំណោះស្រាយសុវត្ថិភាព និងទំនាក់ទំនងសម្រាប់គ្រប់អាជីវកម្ម និងអតិថិជនទូទាំងប្រទេស។

កិច្ចសហការជាដៃគូនេះ ជាការបោះជំហានទៅមុខយ៉ាងសំខាន់ ក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនាក់ទំនងទំនើបឈានមុខគេ ទៅក្នុងវិស័យការងាររក្សាសន្តិសុខ។ បច្ចេកវិទ្យា PTT360 ដែលត្រូវបានរចនាឡើងដើម្បី ជួយសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នា អោយមានភាពរលូន និងរហ័សទាន់ចិត្តឥឡូវនេះ គឺមានសម្រាប់ផ្តល់ជូនអតិថិជនរបស់ ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួ រីធី សឺវីស (PSS)។ បច្ចេកវិទ្យា PTT360 អាចជួយបង្កើនប្រសិទ្ធភាពការងារ របស់ក្រុមកម្លាំងសន្តិសុខ និងសម្រួលដល់ការគ្រប់គ្រងសុវត្ថិភាព ដោយធ្វើឱ្យការទំនាក់ទំនងមានភាពរហ័ស នៅពេលមានឧប្បត្តិហេតុណាមួយកើតឡើង។

កិច្ចសហការនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា របស់ក្រុមហ៊ុនទាំងពីរ ក្នុងការរិះរកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលបង្កើនស្តង់ដារសុវត្ថិភាព និងការទំនាក់ទំនងក្នុងការគ្រប់គ្រងសុវត្ថិភាព របស់វិស័យសេវាកម្មសន្តិសុខ។ ភាពជាដៃគូយុទ្ធសាស្ត្ររវាង ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួ រីធី សឺវីស (PSS) និង ក្រុមហ៊ុន Comm360 នេះបានរំពឹងថានឹង ផ្តល់អត្ថប្រយោជនជាច្រើន ក្នុងការបម្រើសេវាកម្មសន្តិសុខជូនដល់អតិថិជន ភាគីពាក់ព័ន្ធ និងវិស័យនានា។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងព័ត៌មានបន្ថែមអំពីរបស់ ក្រុមហ៊ុន ព្រីនស៍ ស៊ីឃ្យួ រីធី សឺវីស (PSS) សូមទាក់ទងទៅកាន់លោក Johnny Tren តាមរយៈលេខ 077 887 555៕