(ភ្នំពេញ)៖ ម្សិលមិញនេះ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សារណៈនៃការយោគយល់ ជាមួយនឹងក្រុមហ៊ុន Seth&Annie Co.,LTD នាំយក LAVIEN ដែលជាផលិតផលថែរក្សាសម្រស់ដែលមានគុណភាពខ្ពស់មកពីប្រទសកូរ៉េខាងត្បូង ដើម្បីដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ពិធីចុះអនុស្សារណៈនៃការយោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោកស្រី អេននី បញ្ចាពណ៍ ម៉ៅ ដែលជា CEO របស់ក្រុមហ៊ុន Seth&Annie Co.,LTD និងអ្នកតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូប។

លោកស្រី លី សុខឆេង បានមានប្រសាសន៍ថា «ក្នុងរយៈពេលត្រឹមតែ២អាទិត្យតែប៉ុណ្ណោះ យើងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយ ក្រុមហ៊ុន ក្រៅស្រុកដល់ទៅទៅ២ ដូចជាក្រុមហ៊ុន ACFC ជាកូនខ្លាក្នុងអាស៊ីមួយ ដែលមានជាង១០០ ប្រេនល្បីៗនៅក្នុងដៃ និងហាងកាហ្វេ RuNam ដែលជាហាងកាហ្វេដ៏ល្បីនៅវៀតណាម ចូលមកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយយើងផ្ដោតលើចក្ខុវិស័យធំៗរបស់យើង៣គឺទី១នាំយកបទពិសោធន៍ថ្មីៗ ប្លែកៗជូនដល់អតិថិជន ទី២គុណភាព និងសេវាកម្មល្អ ដូចជាការនាំចូល LAVIEN នៅថ្ងៃនេះ និងទី៣យើងនឹងនាំយកបច្ចេកវិទ្យាទំនើបៗ ដូចជាទីលានប្រណាំងឡាន Neo Go-Kart ដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍ចូលមកក្នុងផ្សារទំនើប»

លោកស្រីមានសេចក្ដីសោមនស្សជាខ្លាំង ក្នុងការចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុម ហ៊ុនដឹកនាំដោយកូនខ្មែរ Seth&Annie Co.,LTD នៅថ្ងៃនេះ ដែលនឹងនាំយក LAVIEN ដែលជាម៉ាកយីហោថែរក្សាសម្រស់ដ៏ល្បី មកពីប្រទសកូរ៉េខាងត្បូង ហើយជឿជាក់ថា នឹងបន្តបើកច្រើនទីតាំងទៀតជាមួយគ្នានៅថ្ងៃអនាគត។

លោកស្រី អេននី បញ្ចាពណ៍ ម៉ៅ បាននាំចូលផ្តាច់មុខនៅផលិតផល LAVIEN ដែលជាផលិតផលថែរក្សាសម្រស់ដែលមានគុណភាពខ្ពស់មកពីប្រទសកូរ៉េខាងត្បូង បានថ្លែងថា «ថ្ងៃនេះនាងខ្ញុំ ពិតជារីករាយខ្លាំងណាស់ដែល មានវត្តមាននៅទីនេះ»

លោកស្រីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកស្រី លី សុខឆេង ដែលបានផ្ដល់ឱកាសដល់ LAVIEN ដើម្បីមានវត្តមាននិងបើកដំណើរការនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

លោកស្រីមានប្រសាសន៍បន្តទៀតថា «ក្នុងនាមខ្ញុំជាកូនខ្មែរ ខ្ញុំមានមោទនភាពចំពោះសមិទ្ធិផលរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងចំពោះអ្វីដែលបានធ្វើសម្រាប់ប្រទេសជាតិរបស់យើង។ ខ្ញុំជឿជាក់ថា ក្នុងការសហការនេះមិនមែនជាលើកទីមួយរបស់យើងទេ ហើយក៏មិនមានមិនមែនជាកិច្ចសហប្រតិបត្តិការចុងក្រោយរបស់យើងទេ ខ្ញុំសង្ឃឹមថាយើងនឹងងមានឱកាសដើម្បីធ្វើការជាមួយ ជីប ម៉ុង រីថែល ម្តងទៀតនាពេលអនាគតខាងមុខនេះ»

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
* លេខទូរស័ព្ទ៖ 066 401 222
* តេលេក្រាម៖ 066 401 222 (@AmKeolong)
* អ៉ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
* លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
* តេលេក្រាម ជីប ម៉ុង រីថែល: https://t.me/Chipmongretails