(ភ្នំពេញ)៖ តើអ្នកកំពុងត្រៀមនឹងបង្កើតគ្រួសារថ្មីមួយមែនទេ? ប៉ុន្តែអ្នកមានគម្រោងហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់អ្នកហើយឬនៅ?

រឿងមួយដ៏សំខាន់បំផុតក្នុងសុភមង្គលគ្រួសារ គឺការពិភាក្សានិងរៀបចំគម្រោងហិរញ្ញវត្ថុរួមគ្នាដ៏ច្បាស់លាស់ ដែលអាចឱ្យអ្នកនិងដៃគូពង្រឹងចំណងទំនាក់ទំនងកាន់តែប្រសើរឡើង ជៀសឆ្ងាយពីភាពតានតឹង និងវិបត្តិហិរញ្ញវត្ថុជាដើម។

ខាងក្រោមនេះជាគន្លឹះខ្លះៗ ដើម្បីជួយអ្នករៀបចំផែនការហិរញ្ញវត្ថុសម្រាប់គ្រួសារថ្មីរបស់អ្នក៖

* ស្វែងយល់ពីទម្លាប់នៃការចំណាយរបស់ដៃគូ៖ មនុស្សយើងមានវិធីក្នុងការគ្រប់គ្រងលុយ និងការចំណាយផ្សេងៗគ្នា ប៉ុន្តែអ្វីដែលសំខាន់គឺការយល់ពីគ្នា។ ប្រសិនបើដៃគូរបស់អ្នកមានទំលាប់ចំណាយច្រើន អ្នកមិនគួរព្យាយាមផ្លាស់ប្តូរទំលាប់របស់គាត់ទាំងស្រុងនោះទេ។ អ្នកគួរតែពិភាក្សាគ្នា ដើម្បីរៀបចំផែនការចំណាយ ដោយកំណត់លើការចំណាយរៀងរាល់ខែ ឬបង្កើតគណនីរួមសម្រាប់ការចំណាយរួមគ្នាជាដើម។

* ជៀសវាងការខ្ចីលុយ ឬចំណាយធំៗដោយគ្មានការពិភាក្សា៖ លុយអាចជាប្រភពនៃភាពតានតឹង និងជម្លោះក្នុងគ្រួសារ ដូច្នេះអ្នកគួរជៀសវាងសម្រេចចិត្តលើអ្វីមួយដោយគ្មានការពិភាក្សា មិនថាការទិញរថយន្ត ការវិនិយោគលើភាគហ៊ុន ឬបរិច្ចាគទៅអង្គការសប្បុរសធម៌នោះទេ ជាពិសេសប្រសិនបើមានជាប់ពាក់ព័ន្ធនឹងការជំពាក់បំណុលគេ។

* កំណត់ និងខិតខំសម្រេចគោលដៅ៖ ការរៀបចំផែនការហិរញ្ញវត្ថុ មិនត្រឹមតែជាការជៀសវាងបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការសម្រេចក្តីស្រមៃផងដែរ។ អ្នកនិងដៃគូរបស់អ្នកគួរមានគោលដៅច្បាស់លាស់ ពីអ្វីដែលអ្នកចង់សម្រេច ហើយព្យាយាមសម្រេចគោលដៅទាំងអស់នោះ។

* គិតគូរពីរឿងសំខាន់ៗជាមុន៖ ការរៀបការមានន័យថាទទួលខុសត្រូវថ្មី ដែលអ្នកត្រូវការពារក្រុមគ្រួសាររបស់អ្នកពីហានិភ័យផ្សេងៗ ឬការចំណាយដែលឥតព្រៀងទុក ដែលជាមូលហេតុដែលអ្នកគួរមានធានារ៉ាប់រងសុខភាព និងជីវិតរបស់អ្នក និងប្រាក់បម្រុងសម្រាប់ពេលអាសន្នជាដើម។ អ្នកក៏គួរគិតអំពីផែនការសន្សំ និងគោលដៅនាពេលអនាគតផងដែរ ដូចជាការទិញផ្ទះ ការមានកូន ឬការចូលនិវត្តន៍។ ការមានគណនីសន្សំប្រាក់រួមគ្នាគឺជាជម្រើសដ៏ល្អ ជាពិសេសការបើកគណនីបញ្ញើ ឬគណនីបញ្ញើមានកាលកំណត់ របស់ធនាគារ ជីប ម៉ុង ដែលមានភាពបត់បែន សុវត្ថិភាព និងផ្តល់ជូនអត្រាការប្រាក់ខ្ពស់រួមនឹងអត្ថប្រយោជន៍យ៉ាងសម្បូរបែប។ លើសពីនេះអ្នកអាចស្នើកម្ចីរហ័ស រហូតដល់ទៅ៩០% នៃលុយក្នុងគណនីបញ្ញើមានកាលកំណតថែមទៀតផង ដោយមិនចាំបាច់បិទគណនីបញ្ញើរបស់អ្នក។ ប៉ុន្តែនៅពេលដែលអ្នកត្រូវការប្រាក់បន្ទាន់ អ្នកអាចបិទគណនីបានដោយមិនមានគិតថ្លៃពិន័យ ជាពិសេសអ្នកអាចទទួលបានអត្រាការប្រាក់ខ្ពស់ជាងគណនីសន្សំធម្មតា ស្របទៅតាមលក្ខខណ្ឌរបស់ធនាគារទៀតផង៕

សម្រាប់ព័ត៌មានបន្ថែមពីអត្រាការប្រាក់៖ https://www.chipmongbank.com/en/business/term-deposit
*វិធីបើកគណនីបញ្ញើមានកាលកំណត់៖ https://www.youtube.com/watch?v=lmM0n5PRCfk