(ភ្នំពេញ)៖ សប្បាយទាំងអស់គ្នា សំណាងទាំងអស់គ្នា! សម្លាញ់ ៣នាក់ នៅខេត្តព្រះសីហនុ ចែកលុយស្មើបន្ទាប់ពីឈ្នះ ២ម៉ឺនដុល្លារ ពី CAMBODIA BEER។

ចុះទៅចែកផ្ទាល់ដោយនាយ ពាក់មី រួមដំណើរដោយមេឃរលឹមស្រិចៗ ហាក់បីផ្តល់ភាពត្រជាក់ត្រជុំដល់មិត្តភាពសម្លាញ់ទាំង ៣នាក់ ដែលយកលុយ ២ម៉ឺនដុល្លារ ទៅអភិវឌ្ឍជីវភាពរៀងៗខ្លួន។

លោក ឆុន តុលា ដែលគាស់ត្រូវរង្វាន់ ២ម៉ឺនដុល្លារ បានប្រាប់ថា៖ «ខ្ញុំគិតថាខ្ញុំពិតជាមនុស្សសំណាងមែនទែន ដែលកាន់កំប៉ុងទី១ គាស់ហើយឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ លុយ ២ម៉ឺនដុល្លារ ទោះចែកជា ៣ចំណែក ក៏នៅតែច្រើន ហើយខ្ញុំសប្បាយចិត្តនឹងយកវាទៅប្រើប្រាស់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ខ្ញុំ ព្រោះទើបតែរៀបការថ្មីថ្មោង។ វាដូចជាកាដូចងដៃពី CAMBODIA BEER មួយអញ្ចឹងសម្រាប់ខ្ញុំ និងភរិយា»។

តុលា ជាអតិថិជនទី៦០ហើយដែលបានឈ្នះលុយសុទ្ធ ២ម៉ឺនដុល្លារពី CAMBODIA BEER ៕

ពិសាដោយការទទួលខុសត្រូវ