(ភ្នំពេញ)៖ ផលិតករផលិតវីដេអូខ្លីលោក ឡា ផានិត និងជាម្ចាស់ក្រុមហ៊ុន Skin7 Cambodia កំពុងឆក់ប្រជាប្រិយភាពខ្លាំង តាមរយៈវីដេអូឃ្លីបខ្លីៗ បង្ហោះនៅលើបណ្តាញសង្គម តិកតុក (TikTok) និងហ្វេសប៊ុក (Facebook) ឈ្មោះថា Pu Nith E Ka-ពូនិត អ៉ីកា រហូតទទួលបានការគាំទ្រពីសំនាក់មហាជន យ៉ាងភ្លូកទឹកភ្លូកដី ខណៈដែលវីដេអូភាពច្រើនដែលលោកផលិតឡើង គឺបង្ហាញពីតថភាពនៃការរស់នៅជាក់ស្ដែង របស់បងប្អូននៅក្នុងសង្គមជាតិសព្វថ្ងៃ និងតម្រូវទៅតាមអ្វីដែលមហាជនចង់បាន។

គ្រប់វីដេអូដែល លោក ឡា ផានិត បានបង្ហោះចេញលើបណ្ដាញសង្គមម្ដងៗ មានអ្នកចូលចិត្ត និងទស្សនាជាច្រើនរាប់ពាន់រាប់លាននាក់ ព្រោះសុទ្ធសឹងតែឆ្លុះបញ្ចាំងនូវជីវិតរស់នៅប្រចាំថ្ងៃ អាជីវកម្ម មុខជំនួញ ដំណើរកម្សាន្ត និងសុភមង្គលដ៏ផ្អែមល្ហែម នៃក្រុមគ្រួសាររបស់លោកផ្ទាល់។ ជាក់ស្តែង គិតមកដល់ពេលនេះ សម្រាប់គណនី TikTok របស់លោក ឡា ផានិត ដែលមានឈ្មោះថា «Pu Nith E Ka-ពូនិត អ៉ីកា» មានអ្នកតាមដាន (Follower) រហូតទៅដល់ ១.៩លាននាក់ និងឡាច ៩២.៩ លានឡាច ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែរ។ ចំណែកឯហ្វេសប៊ុកវិញ មានអ្នកតាមដានរហូតដល់ ១៣៣ពាន់នាក់ និង អ្នកចូលទនស្សនាវីដេអូជាមធ្យម ១៣០ពាន់ដង។

លោក ឡា ផានិត បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា «សម្រាប់ខ្ញុំអត់ចេះសម្តែងទេ គឺចូលចិត្តធ្វើអ្វីដែលជាការពិត និងចេញពីបេះដូង ដូច្នេះទើបមាតិកា របស់ខ្ញុំតែងតែឆ្លុះបញ្ចាំង នូវសកម្មភាពជាលក្ខណៈគ្រួសារ និងដំណើរកម្សាន្ត ប៉ុន្តែបែរជាទទួលបានការគាំទ្រលើសពីការរំពឹងទុកទៅវិញ! ខ្ញុំគិតថា នេះគឺជាសម័យ គេពេញនិយម មាតាវីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹងមើលតម្រូវការមហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុនេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់»

បច្ចុប្បន្ន លោក ឡា ផានិត មិនត្រឹមតែ ក្តោបបានតំណែងជាតារា Influencer ដ៏ឆ្នើម ក្នុងបេះដូងមហាជនប៉ុណ្ណោះទេ តែថែមទាំង ក្លាយជាជាសហគ្រិនជោគជ័យវ័យក្មេង ដ៏ឆ្នើមនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ លោក ឡា ផានិត បានឲ្យដឹងបន្ថែមតៀតថា អាជីវកម្ម ឬមុខជំនួញមួយជោគជ័យទៅបាន អាស្រ័យលើភាពឆ្លាតវៃ ការដឹកនាំល្អ ភាពប៉ិនប្រសប់ក្នុងការប្រាស្រ័យទាក់ទងគ្នា ទំនួលខុសត្រូវ និងការចេះបត់បែនកាលៈទេសៈ និងនិន្នាការសង្គម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Skin7 Cambodia របស់លោក ឡា ផានិត មានលក់នូវផលិតផលឈុតថែរក្សាមុខ ស្បែកដងខ្លួន និងឡេទឹកអប់។ រាល់ផលិតផលរបស់ លោក ឡា ផានិត ឆ្លងកាត់ការតេស្តសាកល្បង និង ដកស្រង់បទពិសោធន៍ច្រើនលើកច្រើនសារ ដើម្បីធានាបាននូវគុណភាពល្អត្រឹមត្រូវតាមស្តង់ដា និងសុវត្ថិភាព១០០%ដល់អ្នកប្រើប្រាស់។ ភាពជោគជ័យរបស់លោក ឡា ផានិត បានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុក រាប់រយពាន់នាក់ តាមរយៈការបម្រើការនៅក្រុមហ៊ុន Skin7 Cambodia ដោយផ្ទាល់ ឬដោយប្រយោល ដូចជាធ្វើជាតំណាងចែកចាយ និង តារាតំណាងផ្សព្វផ្សាយផលិតផល-ល-។

ក្រៅពីនេះលោក ឡា ផានិត តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈការជួយដល់កុមារកំព្រា ប្រជាជនក្រីក្រ មនុស្សចាស់ជរា និងមន្ទីរពេទ្យគន្ធបុប្ផាជាបន្តបន្ទាប់ផងដែរ៕