(ភ្នំពេញ)៖ កម្មការនីរោងចក្រម្នាក់ ដែលបានទិញ Boostrong ឆ្ងាញ់ត្រជាក់ៗ ១កំប៉ុងញុំាប៉ូវកម្លាំងសោះ តែបែរជាប៉ូវទាំងកម្លាំងចិត្តទៀត ព្រោះគាស់ឃើញរូបឡានខ្លាញ់គោច្បាស់ៗក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង ដែលធ្វើឱ្យរំភើបជាខ្លាំង​ និងបានទិញ Boostrong ចែកហ្វ្រីពេញមួយរោងចក្រ។

ម្ចាស់រង្វាន់ធំពី Boostrong មានឈ្មោះ ស៊ន ម៉ាលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ​

កញ្ញាបានឱ្យដឹងថា រាល់ពេលចេញពីធ្វើការ តែងតែទិញ Boostrong ឆ្ងាញ់ត្រជាក់ៗញុំាជារៀងរាល់ថ្ងៃ ព្រោះ Boostrong មានរសជាតិឆ្ងាញ់ ញុំាមួយកំប៉ុងហើយចង់ញុំាមួយកំប៉ុងទៀត រហូតគាត់មានលាភសំណាងធំត្រូវរង្វាន់ឡានខ្លាញ់គោ ១គ្រឿង ដែលធ្វើឱ្យគាត់ស្ទើរគាំងស្មារតី រំភើបជាពន់ពេក ធ្វើអ្វីក៏មិនត្រូវ ក៏សម្រេចចិត្តទិញ Boostrong ជាច្រើនកេស ចែកជូនបងប្អូនមួយរោងចក្រនៅតំបន់បុរីសែនមនោរម្យបានញុំាគ្រប់ៗគ្នា។

រកឯណាបាន ញុំា Boostrong ឆ្ងាញ់ ១កំប៉ុង មានលាភធំបានឡានថ្មីខ្លាញ់គោ ១គ្រឿង ហើយចិត្តល្អចេះចែករំលែកធ្វើឱ្យបងប្អូនមួយរោងចក្រសប្បាយចិត្ត ព្រោះបានញុំាប៊ូសស្រ្តងឥតគិតថ្លៃ​៕