(សៅប៉ូឡូ)៖ Antony កីឡាករខ្សែបម្រើស្លាបនៃក្លិបបិសាចក្រហម Manchester United ត្រូវបានសហព័ន្ធបាល់ទាត់ ប្រេស៊ីលសម្រេចដកឈ្មោះចេញជាបណ្តោះអាសន្ន ក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទ ដែលស្ថិតក្រោមការស៊ើបអង្កេតនៅ ឡើយ។

កីឡាករបាល់ទាត់មានវ័យទើបតែ ២៣ឆ្នាំដែលបានចូលលេងទាំង ៤ប្រកួតសម្រាប់រដូវកាលថ្មីជាមួយ Man Utd ត្រូវបាន BBC រាយការណ៍មកថា មានការជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទជាមួយអតីតមិត្តស្រីរបស់លោក ដោយត្រូវបានបែកធ្លាយនាថ្ងៃចន្ទ ទី០៤ ខែកញ្ញាម្សិលមិញនេះ។

ការដកបញ្ឈរជើងនេះដែរ ក៏ត្រូវបានសហព័ន្ធបាល់ទាត់ប្រេស៊ីលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដែរថា «ហេតុការណ៍នេះត្រូវបានចេញផ្សាយជាសាធារណៈ និងស្ថិតក្រោមការស៊ើបអង្កេតផងដែរ» ដែលត្រូវបានធ្វើឡើងដោយប៉ូលីសប្រចាំទីក្រុង Sao Paulo និងក្រុមប៉ូលីសប្រចាំទីក្រុង Manchester ប្រទេសអង់គ្លេសទៀតផង បើទោះបីជាសាមីខ្លួនបដិសេធក៏ដោយ។

គួរបញ្ជាក់ផងថា កន្លែងរបស់ Antony ត្រូវបានជំនួសដោយខ្សែប្រយុទ្ធក្លិបកាំភ្លើងធំ Arsenal គឺ Gabriel Jesus ក្នុងការប្រកួតជម្រុះ World Cup 2026 ទល់នឹងបួលីវី និងប៉េរូនាពេលឆាប់ៗខាងមុខនេះ ប្រចាំតំបន់អាមេរិកឡាទីន៕