(ភ្នំពេញ)៖ GANZBERG នឹងរៀបចំកម្មវិធីដ៏ធំអស្ចារ្យលើកដំបូងនៅក្នុងស្រុកខ្មែរ នោះគឺមហាព្រឹត្តិការណ៍ «GANZBERG ពួកម៉ាល្អ អូសឡាន ឈ្នះឡាន» ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នៅមុខសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង៩យប់​ និងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ បាយ័ន​ និង Facebook Page Beer GANZBERG។

មហាព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនមិត្តភាព ភាតរភាព សាមគ្គីភាព តោះបបួលពួកម៉ាកយល់ចិត្ត ពួកម៉ាកល្អ ពួកម៉ាកសម្លាញ់ ប្រើចិត្ត ប្រើកាយ ស្មារតី ការរួបរួមគ្នា ជាមួយពួកម៉ាករបស់អ្នក អូសយកឡានដំបូងបង្អស់។

លក្ខខណ្ឌក្នុងការចូលរួមប្រកួតប្រជែង៖

១៖ បេក្ខជនត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ
២៖ ក្រុមនីមួយៗត្រូវតែមានគ្នា ៣នាក់ (មិនកំណត់ភេទ)
៣៖ មានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមប្រកួត
៤៖ ឯកសណ្ឋានកីឡា (ពណ៌ទឹកក្រូច ឬ លឿង) ស្បែកជើងកីឡា
៥៖ សូមភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន​(ថតចម្លង ១ច្បាប់)។

ចំពោះ រង្វាន់រួមមាន៖

១៖ ក្រុមជ័យលាភីលេខ ១​ ទទួលបានរង្វាន់រថយន្ត Pick Up​ ស៊េរីថ្មី ឆ្នាំ ២០២៣ ១គ្រឿង
២៖ ក្រុមជ័យលាភីលេខ ២ ទទួលបានរង្វាន់ម៉ូតូធំចំនួន​ ៣​ គ្រឿង
៣៖ ក្រុមជ័យលាភីលេខ ៣ ទទួលបានប្រាក់សុទ្ធចំនួន ៣,០០០ ដុល្លារ
៤៖ ក្រុមដែលបានចូលរួមការប្រកួតទាំងអស់ នឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន។

GANZBERG ពួកម៉ាកល្អ អូសឡានឈ្នះឡាន «Ganzberg Pull Together, Win Together»។ តើក្រុមណាជាជើងខ្លាំងដែលអាចក្លាយជាម្ចាស់រថយន្ត Pick up ស៊េរី ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ប្រកួតប្រជែង GANZBERG ពួកម៉ាកល្អ អូសឡានឈ្នះឡាន?

កាលបរិច្ឆេទទទួលពាក្យ៖ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ខណៈកាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥ល្ងាច៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ៖ ០៩៣ ៨១៣​ ១៣១ ​ / ០១២ ៥១០​ ៥៧៧
Facebook page: Beer GANZBERG/ Telegram: Beer GANZBERG