(ភ្នំពេញ)៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលត្រូវបានគេស្គាល់ថាជាពិភពនៃប្រេនម៉ាកល្បីខ្នាតអន្តរជាតិ មានទាំងភោជនីយដ្ធានជាតិនិងអន្តរជាតិ និងជាពិភពនៃកន្លែងកំសាន្តគ្មានដែនកំណត់ ដោយទើបតែបានបើកដំណើរការទីលានប្រណាំងឡាន Multi-Level Indoor Go-Kart នៅជាន់ទី៣ ដែលជាទីលានប្រណាំងឡានដំបូងបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី១៩ ខែសីហានេះ សូម្បីតែគ្រូ (Coach) និងបេក្ខជន/បេក្ខនារី The Voice Cambodia ក៏បានមកលេងកម្សាន្តនៅទីនេះដែរ។

កាលពីថ្ងៃទី២២ ខែសីហា ម៉ោង៣ រសៀលក្រុមការងារ The Voice Cambodia មានវត្តមាន ពីតារាល្បីៗជាច្រើនរូបដូចជា ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ពេជ្រ សោភា ណុប បញ្ញារិទ្ធ ព្រមទាំងសិល្បករ សិល្បការនី និងបេក្ខជន/បេក្ខនារី ពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia បានធ្វើដំណើរទស្សនកិច្ចកម្សាន្តនៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដោយបានចូលលេងកម្សាន្តនៅទីលានប្រណាំងឡាន Neo Go-Kart ទៀតផង។

លោក ណុប បញ្ញារិទ្ធ ដែលត្រូវបានគេស្គាល់ថាជាតារាចម្រៀងដ៏ល្បី ហើយក៏ជា Coach មួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia លោកទទួលបានលេខ១ក្នុងការប្រណាំងឡាន បានផ្ដល់បទសំភាសន៍បន្ទាប់ពីប្រណាំងឡានថា៖ ខ្លួនពិតជាសប្បាយ ហើយមានអារម្មណ៍ដូចជាកីឡាករ ប្រកួតមែនទែន ជាមួយនឹងផ្លូវខ្វាត់ខ្វែង ធ្វើអោយយើងខំប្រឹងប្រណាំងអោយដល់គោលដៅមុនគេ ជាពិសេស Neo Go-Kart មួយនេះសាកសមបំផុតសម្រាប់បងប្អូន ដែលចង់ក្លាយខ្លួនជាអ្នកប្រណាំង ឡានមួយរូបដ៏អស្ចារ្យ។ អីចឹង៎កុំភ្លេចមកសាកល្បងនៅ ទីនេះផ្ទាល់តែម្ដង ព្រមទាំងទទួលបទពិសោធន៍ថ្មី ថែមទៀតផង។

គួរបញ្ចាក់ផងដែរថា  ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ត្រូវបានគេស្គាល់ថា  ជាទីល្អបំផុតសម្រាប់អតិថិជនចង់ចំណាយពេលវេលាល្អជាមួយគ្រួសារ ថែមទាំងសាកសមបំផុតសម្រាប់ម្ចាស់អាជីវកម្ម ឬអ្នកចាប់ផ្ដើមអាជីវកម្ម ដោយមានទីតាំងសម្រាប់រៀបចំកម្មវិធីនិងការតាំងបង្ហាញនានា, ទីតាំងហាងសម្រាប់ជួលនិងការតាំងបង្ហាញនូវម៉ាកយីហោ​ក្រុមហ៊ុននៅក្នុង​ផ្ទាំង LED ការប្រឹក្សាផ្នែកទីផ្សារ និងប្រូម៉ូតលើបណ្ដាញសង្គមនាៗទៀតផង៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails