(ភ្នំពេញ)៖ ក្រុមហ៊ុន VS Sound 178 Co., Ltd បានប្រារព្ធកម្មវិធីតាំងបង្ហាញឧបករណ៍បំពងសំលេងតន្រ្តី និងប្រព័ន្ធភ្លើង ដែលមានរយៈពេល ៣ថ្ងែ ជូនដល់ភ្ញៀវកិត្តិយស និងបងប្អូនដែលចូលរួមសិក្សាចែករំលែកពីប្រព័ន្ធសំឡេងជាមួយគ្នា។

VS Sound 178 គឺជាក្រុមហ៊ុន តែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខ សម្រាប់នាំចូល និងចែកចាយប្រេនស៍ Audio Center ប្រចាំប្រទេសកម្ពុជា។

នាឱកាសនោះដែរ លោក អៀង សុវណ្ណា ដែលជានាយកប្រតិបត្តិ VS Sound 178 Co., Ltd បានថ្លែងថា គោលបំណងរបស់លោក គឺមិនមែនផ្តោតលើការលក់តែប៉ុណ្ណោះទេ គឺលោកចង់ចែករំលែក នៅបទពិសោធន៍ ក៏ដូចជា ការគ្រប់គ្រងទៅលើបចេ្ចកទេស ប្រព័ន្ធសំឡេងទៅកាន់សាធារណជន ដែលមានការចាប់អារម្មណ៏ផ្នែកនេះ សម្រាប់ជាគ្រឹះទៅថ្ងៃអនាគតផងដែរ។

លោកបានបញ្ចាក់ថា ក្រុមហ៊ុន VS Sound 178 Co., Ltd មានទទួលសេវាកម្មប្រឹក្សាយោបល់ ក៏ដូចជា ការលក់ និងចែកចាយ នូវប្រព័ន្ធភ្លើង សំលេងខ្នាត តូចធំ និងទទួលរៀបចំ និងដំឡើង ប្រព័ន្ធសំឡេង នៅតាមភោជនីយដ្ឋាន ក្លឹបកំសាន្តគ្រប់ខ្នាត ដោយមានក្រុមបចេ្ចកទេស ដែលមានជំនាញច្បាស់លាស់ និងទទួលសញ្ញាបត្រពីក្រៅប្រទេសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន VS Sound 178 Co., Ltd ក៏ទទួលរៀបចំកម្មវិធី តូចធំ ជូនដល់អតិថិជន និងគ្រប់គ្រងកម្មវិធីពិធីការ ដែលមានតម្រូវការផ្នែកប្រព័ន្ធភ្លើង សំឡេង LED Screen ឆាកតន្រ្តីគ្រប់ខ្នាតផងដែរ។

ជាថ្មីម្ដងទៀត ក្រុមហ៊ុន VS Sound 178 Co., Ltd មានសេចក្តីសោមនរីករាយយ៉ាងខ្លាំង ដែលមានអ្នកចូលរួម ទស្សនា ក៏ដូចជា អ្នកជាវយក ទៅប្រើប្រាស់នៅថ្ងៃនោះផងដែរ ហើយក៏មាន ការសាទរពីសំណាក់អ្នកប្រើប្រាស់កន្លង់មក។ ក្រុមហ៊ុនបានសន្យាថា និងប្រកាន់ខ្ជាប់ ការចែកចាយចំណេះដឹង ផលិតផល ដែលមានគុណភាពខ្ពស់ និងរក្សានូវការទទួលខុសត្រូវខ្ពស់ជូនគ្រប់អតិជនពីគ្រប់មជ្ឈដ្ឋាន៕