(ភ្នំពេញ)៖ ក្រុមហ៊ុន Boostrong កំពុងចែករង្វាន់ឡានសុខៗ មានអ្នកតវ៉ាថាខ្លួនត្រូវរង្វាន់ឡានខ្លាញ់គោដែរ

កំពុងតែប្រគល់រង្វាន់ឡានថ្មីខ្លាញ់គោលេខរៀង ០២១ សុខៗស្រាប់តែមានប្អូនប្រុសម្នាក់ រត់ចូលក្នុងកម្មវិធីចែករង្វាន់ឡាន ហើយស្រែកប្រកាសថាគាត់ជាអ្នកត្រូវរង្វាន់ឡានដែរ។

ជាមួយគ្នានេះ ក៏បានធ្វើឱ្យអ្នកត្រូវរង្វាន់ បូយ បាវ ភ័យស្រឡាំងកាំង ព្រោះគិតថាមានគេចូលមកតវ៉ារឿងគាត់ត្រូវរង្វាន់ឡានពី Boostrong តែពេលសួរឱ្យបានច្បាស់ទើបដឹងថា គាត់ត្រូវរង្វាន់ឡានខ្លាញ់គោថ្មីផ្សេងមួយគ្រឿងទៀត លេខរៀង ០២៩។

សូមជម្រាបដែរថា ប្អូនប្រុសម្នាក់នោះ មានឈ្មោះ ត្រេ ណាន អាយុ ២២ឆ្នាំ មុខរបរ ធ្វើសំណង់ បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បើតាមសម្ដីរបស់ប្អូនប្រុស បានឱ្យដឹងថា មូលហេតុដែលគាត់រត់ចូលក្នុងកម្មវិធីប្រគល់រង្វាន់ឡាន Boostrong បែបនេះ គឺចង់ឱ្យក្រុមហ៊ុនជួយពិនិត្យក្រវិលកំប៉ុងរង្វាន់ឡានរបស់គាត់ ព្រោះគាត់ទើបតែញុំា Boostrong ហើយឃើញរូបឡានក្នុងក្រវិលកំប៉ុង ដោយការសង្ស័យ និងមានអារម្មណ៍ភ័យផង អរផង ក៏ទប់ចិត្តមិនជាប់រត់ចូលកម្មវិធីប្រគល់រង្វាន់ឡានប៊ូសស្រ្តងតែម្ដង។ នេះល្បីដូចគេថាមែន Boostrong កំពូលឆ្ងាញ់ហើយត្រូវរង្វាន់ច្រើនទៀត នៅខេត្តកំពង់ធំតែមួយភ្លេតសោះ មានអ្នកត្រូវរង្វាន់ឡានថ្មីខ្លាញ់គោម្ដង ២គ្រឿង៕