(ប៉ារីស)៖ ក្លិប Paris Saint-Germain បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Randal Kolo Muani មកពីក្លិបអាល្លឺម៉ង់ Eintracht Frankfurt ក្នុងតម្លៃ ៦៤.២លានផោន (៧៥លានអឺរ៉ូ) បូកនឹង ១២.២លានផោនទៀត។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានបដិសេធក្នុងការហ្វឹកហាត់ សម្រាប់ក្លិបដែលលេងនៅលីគ Bundesliga ក្នុងគោលបំណង ដើម្បីជំរុញការផ្លាស់មកលេងនៅ PSG។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានធំឡើង នៅជាយក្រុង Paris និងបានចាប់ផ្តើមអាជីពរបស់លោកនៅក្លិប Nantes មុនពេលផ្លាស់ទៅលេងនៅអាល្លឺម៉ង់៕