(ភ្នំពេញ)៖ ហាងឡឺបុ័ងប៉ាតេ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកម្មពិធីគម្រប់ខួប២ឆ្នាំ របស់ខ្លួន នៅឡឺបុ័ងប៉ាតេបឹងកេង ព្រមទាំងមានការចែកជូននំបុ័ងសាច់ចំនួន ៣០០ដើម ដោយឥតគិតថ្លៃទៅកាន់សាធារណះជន និងមានមូលនិធិសប្បុរសធម៍ទៅកាន់មន្ទីរពេទ្យគន្ធបុផ្ផារផងដែរ។

នាឱកាសនេះដែរ លោកឧកញ្ញា ហ៊ួត ប្រុស ដែលជាអគ្គនាយកនៃម៉ាកយីហោឡឺបុ័ងប៉ាតេ ក៏បានធ្វើកាអរគុណទៅកាន់ក្រុមការងារក៏ដូចជាអតិថិជនទាំងអស់ ដែលតែងតែគាំទ្រឡឺបុ័ងប៉ាតេតាំងពីថ្ងៃបើកហាងដំបូងរហូតមកដល់បច្ចុប្បន្ននេះគឺមានរយះពេល២ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ឡឺបុ័ងប៉ាតេ បានចាប់ផ្តើមបើកហាងដំបូងរបស់ខ្លួននៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ ដែលមានទីតាំងខាងត្បូងមុខក្លោងទ្វាវិទ្យាល័យជាស៊ីមបឹងកេងកង ផ្លូវ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញដោយមានបុគ្គលិកតំបូងត្រឹម១០នាក់ប៉ុណ្ណោះ។

ហើយបច្ចុប្បន្ននេះ បុគ្គលិករបស់យើងកើនឡើងដល់ ៥០នាក់មករួមដំណើរជាមួយគ្នា។ ក្នុងគោលបំណងដែលយើងបើកហាងនំបុ័ងឡឺបុ័ងប៉ាតេនេះឡើងមក គឺចង់ផ្តល់ជូនបទពិសោធន៍ថ្មីមួយនៅក្នុងទីផ្សារកម្ពុជា ដែលផ្តោតសំខាន់ទៅលើ រសជាតិឆ្ងាញ់ អនាម័យ និងសេវាកម្មរហ័សជាងគេនៅក្នុងក្រុង។

ដើម្បីធានាបាននូវ រសជាតិឆ្ងាញ់និងអនាម័យ ឡឺបុ័ងប៉ាតេ មានខ្សែរសង្វាក់ផលិតកម្ម ផលិតនំបុ័ងថ្មីៗរាល់ថ្ងៃដោយខ្លួនឯងព្រមទាំងគ្រឿងផ្សំផ្សេងៗទៀត ហើយបច្ចុប្បន្នឡឺបុ័ងប៉ាតេមានបីសាខា ក្នុងនោះរួមមាន៖
*សាខាទី១៖ ឡឺប៉័ងប៉ាតេបឹងកេងកង១៖ ខាងត្បូងមុខក្លោងទ្វាវិទ្យាល័យជាស៊ីមបឹងកេងកង ផ្លូវ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
*សាខាទី២៖ ឡឺប៉័ងប៉ាតេផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ៖ នៅជាន់ទី១ (ទល់មុខ ជីប ម៉ុង ស៊ុបភើរ ម៉ាឃីត)
*សាខាទី៣៖ ឡឺប៉័ងប៉ាតេផ្សារទំនើបមីតថោន ៖ នៅជាន់ផ្ទាល់ដី (ទល់មុខ ស្មាត)។

ជាថ្មីម្ដងទៀត លោកឧកញ្ញា ហ៊ួត ប្រុស ក៏បានបន្ថែមទៀតថា ទស្សនះវិស័យរបស់ លោកជានាយកក្រុមហ៊ុន និងតំណាងឲ្យគ្រប់ជាន់ថ្នាក់បុគ្គលិកឡឺបុ័ងប៉ាតេទាំងអស់ នឹងព្យាយាមរិះរកគ្រប់វិធីដើម្បីធ្វើឲ្យម៉ាកយីហោហាងនំបុ័ងឡឺបុ័ងប៉ាតេមួយនេះមានសាខាច្រើនជាងគេនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៦និងមានហាងនៅក្នុងប្រទេស តំបន់អាស៊ាន នៅឆ្នាំ២០៣១៕