(អឺរ៉ុប)៖ ក្រុមរងជើងឯក Roma ស្ថិតក្នុងពូល G នៃការប្រជែងវគ្គចែកពូលពានរង្វាន់ក្របខណ្ឌទី២ អឺរ៉ុប UEFA Europa League 2023-24 ខណៈនេះជាលើកដំបូងរបស់ក្លិប Brighton & Hove Albion ក្នុងប្រជែងក្របខណ្ឌអឺរ៉ុប ដែលស្ថិតក្នុងពូល B ត្រូវជួបក្រុមខ្លាំងៗ Ajax, Marselille និង AEK Athens។

ក្រោយលទ្ធផលចាប់ឆ្នោតធ្វើឡើងនៅ Monaco កាលពីថ្ងៃសុក្រ ក្លិបអ៉ីតាលី AS Roma ដែលជាជើងឯករងរដូវកាលមុន បានស្ថិតក្នុងពូល G ជាមួយក្រុម Slavia Praha, Sheriff Tiraspol និង Servette FC នៃការប្រជែងវគ្គចែកពូលនេះ នឹងចាប់ផ្តើមលេងពីថ្ងៃទី២១ ខែកញ្ញានេះ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

បញ្ជាក់ផងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Dublin Arena នៅសាធារណរដ្ឋអៀរឡង់ ហើយរដូវកាលមុនពាននេះបានទៅលើក្រុមអេស្ប៉ាញ Sevilla ក្រោយយកឈ្នះក្រុម Roma ដោយស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី៕