(ភ្នំពេញ)៖ វីឌីអូពាណិជ្ជកម្មថ្មី ប្រកបដោយភាពច្នៃប្រឌិតបែប MV ដំបូងគេបង្អស់នៅកម្ពុជារបស់ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលបង្ហាញពីភាពរស់រវើក ពោរពេញដោយថាមពល និងបង្កើតស្តាយទាន់សម័យ ឲ្យយុវវ័យសម័យថ្មីជាមួយភេសជ្ជៈ ICY COOL។

វីឌីអូពាណិជ្ជកម្មភេសជ្ជៈ ICY COOL មួយនេះពិតជាប្លែកត្រជាក់ភ្នែកដោយមាន ក្រុមយុវជន និងយុវនារី Cool Cool ជាសិស្សានុសិស្ស អ្នកលេងហ្គេមអាជីព អ្នកជិះក្តារស្គី និងអ្នកបង្កើតមាតិកា ធ្វើការងារប្រចាំថ្ងៃរបស់គាត់ដោយអារម្មណ៍ស្រស់ស្រាយ និងពោរពេញទៅដោយថាមពលជាមួយ ICY COOL។

ក្នុងនោះផងដែរ វីឌីអូពាណិជ្ជកម្មភេសជ្ជៈ ICY COOL ក៏បានប្រើប្រាស់ខ្លឹមសាររៀបរាប់ពីរសជាតិឈ្ងុយឆ្ងាញ់ ត្រជាក់បំពង់ក បញ្ចេញក្លិនប្រហើរ របស់ ICY COOL ហើយកាន់តែអស្ចារ្យនោះគឺ រង្វាន់ជាច្រើនពីក្រោមកំប៉ុងដូចជា ម៉ូតូ Honda Beat ស៊េរីថ្មី និងលុយសុទ្ធរាប់លានរង្វាន់៕

តោះ! ចង់ដឹងថាវីឌីអូពាណិជ្ជកម្មភេសជ្ជៈ ICY COOL រសជាតិម៉ុងតុង ល្អកម្រិតណា មកមើលវីឌីអូខាងក្រោមនេះទាំងអស់គ្នា៖