(ឡុងដ៍)៖ ក្លិប Liverpool បានច្រានចោលសំណើតម្លៃ ១៥០លានផោន សម្រាប់ការនាំយកខ្សែប្រយុទ្ធ Mohamed Salah ពីក្លិបអារ៉ាប៊ីសាអូឌីត Al-Ittihad ដែលលេងនៅលីគ Saudi Pro League។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

សំណើសម្រាប់នាំយកខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំរូបនេះ មានទឹកប្រាក់លើស ១០០លានផោន ជាមួយនឹងប្រាក់បន្ថែម បានកើនឡើងល់ ១៥០លានផោន ដ្បិតក្លិប Liverpool ក៏ធ្លាប់បានបញ្ជាក់ថា កីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះ មិនមែនសម្រាប់លក់នោះទេ។

Salah បានចូលរួមជាមួយក្លិប Liverpool ផ្ទេរមកពីក្លិបអ៊ីតាលី Roma កាលពីឆ្នាំ២០១៧នោះ ទើបបានចុះហត្ថលេខាលើកិច្ចសន្យាថ្មី រយៈពេល ៣ឆ្នាំ កាលពីរដូវក្តៅមុន។

អ្នកចាត់ការក្លិប Liverpool លោក Jurgen Klopp បានលើកឡើងកាលពីសប្តាហ៍មុនថា Salah បានប្តេជ្ញាចិត្ត ១០០ភាគរយ ជាមួយនឹងកីឡដ្ឋាន Anfield ហើយនៅថ្ងៃសុក្រនេះ លោកបានបញ្ជាក់ជាថ្មីនូវគោលជំហរបស់ក្លិបថា «កីឡាកររូបនេះមិនមែនសម្រាប់លក់នោះទេ»៕