(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ជា ធនាគារក្នុងស្រុកដ៏ឆ្នើមបំផុតនៅកម្ពុជា ឆ្នាំ 2023 ពី ទស្សនាវដ្ដី ហិរញ្ញវត្ថុ Asiamoney ដែលជាទស្សនាវដ្ដីថ្នាក់តំបន់របស់ទស្សនាវដ្ដី ហិរញ្ញវត្ថុ អន្ដរជាតិ Euromoney។ ការទទួលស្គាល់ជាបន្ដបន្ទាប់ពី Asiamoney នេះ បានបង្ហាញពីឧត្តមភាពរបស់ធនាគារ ក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។

ABA ទទួលបានការកោតសរសើរ ចំពោះវត្តមានដ៏លេចធ្លោរបស់ ខ្លួននៅក្នុងទីផ្សារកម្ពុជា, ការចូលរួមចំណែកដ៏សំខាន់ នៃការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិកត្រូនិកក្នុងស្រុក, និងការប្តេជ្ញាចិត្តបំពេញតម្រូវការដ៏សម្បូរបែបរបស់អតិថិជនខ្លួនផងដែរ។ ការប្ដេជ្ញានិងយកចិត្តទុកដាក់របស់ ABA ចំពោះនវានុវត្តន៍ និងការផ្តល់នូវដំណោះស្រាយសេវាធនាគារដ៏ទំ ជូនអតិថិជនរបស់ខ្លួន ក៏រួមចំណែកដល់ភាពជោគជ័យនេះដែរ។ រយៈពេលពេញមួយឆ្នាំ២០២២ ធនាគារបានបន្តពង្រឹងផលិតផល និងសេវាកម្មធនាគាររបស់ខ្លួន ដើម្បីធា នាថា អតិថិជនអាចទទួលបានបទពិសោធសេវាធនាគារប្រកបដោយគុណភាពខ្ពស់។

ចំណែកឯសេវាកម្មរបស់ ABA វិញ ក៏បានពង្រីកវិសាលភាពរបស់ខ្លួនគួរឲ្យកត់សម្គាល់ផងដែរ ដូចជា ការដាក់ឲ្យប្រើប្រាស់គណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី ១០ឆ្នាំ ដែលពួកគេអាចប្រើអេបធនាគារផ្ទាល់ខ្លួន ថែមទាំងបានចូលរួមលើកកម្ពស់ចំណេះដឹង និងបរិយាបន្នហិរញ្ញវត្ថុនៅក្នុងសង្គមទៀតផង។ ក្រៅពីនេះ ម៉ាស៊ីនបើកកាត ABA បានសម្រួលដល់ការបើកកាត ដោយអ្នកប្រើ ABA Mobile អាចបើកកាតប្លាស្ទិកបានដោយខ្លួនឯង ក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ABA គឺជាធនាគារដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានដាក់ដំណើរការម៉ាស៊ីនកាតស្វ័យសេវាបែបនេះ។

ធនាគារទទួលបានការគាំទ្រ និងកំណើនយ៉ាងខ្លាំងនៅក្នុងផ្នែកទូទាត់តាម QR ដោយក្នុងនោះពាណិជ្ជករទាំងអនឡាញ និងអ្នកលក់នៅហាងផ្ទាល់ជាង 600,000 ទទួលបានអត្ថប្រយោជន៍ពីការទូទាត់បែបឌីជីថលនេះ។ កម្មវិធី ABA Merchant ដែលជាដំណោះស្រាយដ៏ល្អឥតខ្ចោះ សម្រាប់អាជីវកម្មគ្រប់ប្រភេទក្នុងការប្រមូលប្រាក់ទូទាត់បែបឌីជីថល និងគ្រប់គ្រងអាជីវកម្មយ៉ាងងាយស្រួល ក៏មានការកើនឡើង 59% នៃអ្នកប្រើប្រាស់ក្នុងឆ្នាំនេះ ផងដែរ។ លើសពីនេះទៅទៀត ABA បានពង្រីកបណ្ដាញរូបវន្ដរបស់ខ្លួន ដោយបានបើកជាផ្លូវការ នូវសាខាបម្រើសេវាធនាគារពេញលេញចំនួន៤ និងទីតាំងស្វ័យសេវា ABA 24/7 ចំនួន១៦ ទៀត។

នៅដើមឆ្នាំ២០២៣ ធនាគារបានកែប្រែរូបរាងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធសេវាធនាគារកាន់តែងាយស្រួល និងមានលក្ខណៈផ្ទាល់ខ្លួន។ អេបជំនាន់ថ្មីនេះអនុញ្ញាតឲ្យអ្នកប្រើប្រាស់រៀបចំកម្មវិធីរបស់ពួកគេ តាមការពេញចិត្តជាមួយនឹងជម្រើសផ្ទាំងវិចិត្រ ផ្ទៃខាងក្រោយ និងប្រភេទប៊ូតុង, ប្ដូរទំហំអក្សរ ដែលងាយស្រួលមើល, និងប្តូរទៅមករវាងផ្ទៃភ្លឺ និងងងឹត។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងឱកាសនេះថា យើងមានកិត្តិយសក្នុងការទទួលបាននូវការទទួលស្គាល់ដ៏មានកិត្យានុភាពពី Asiamoney ក្នុងនាមជាធនាគារក្នុងស្រុកដ៏ឆ្នើមបំផុតនៅកម្ពុជា សម្រាប់រយៈពេលមួយឆ្នាំទៀត។ សមិទ្ធិផលនេះកាន់តែរំលេចពីភាពសំខាន់សម្រាប់ធនាគារយើង ព្រោះថាវាជាកិត្តិនាម មួយដែលផ្ដល់ជូនដោយអ្នកជំនាញក្នុងតំបន់ ដែលយល់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់យើង និងបរិបទដែលយើងធ្វើប្រតិបត្តិការអាជីវកម្ម។

លោកបានបន្ថែមថា ការទទួលបានពានរង្វាន់នេះ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ឥតឥតងាករេ របស់ក្រុមការងារយើង ដែលខិតខំអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឲ្យអតិថិជនរបស់យើងទទួលបានបទពិសោធសេវាធនាគារដ៏ល្អបំផុត។ យើងនៅតែបន្ដប្តេជ្ញា ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។

នៅក្នុងសំណេរពាក់ព័ន្ធនឹងពានរង្វាន់របស់ធនាគារយើងនាឆ្នាំនេះទស្សនាវដ្តីបានរៀបរាប់ថា ABA គឺពិតជាសាកសមក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពពី Asiamoney ក្រោមហេតុផលជាច្រើន ពិសេសនៅលើផ្នែកឌីជីថល។ ផ្លែតហ្វមរបស់ធនាគារ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកែប្រែទិដ្ឋភាពហិរញ្ញវត្ថុរបស់កម្ពុជា។ គិតតែត្រឹមឆ្នាំ២០២២ប៉ុណ្ណោះ ចំនួនប្រតិបត្តិការនៅលើកម្មវិធី ABA Mobile បានកើនឡើងសឹងតែទ្វេដង ហើយទឹកប្រាក់គិតជាដុល្លារនៃប្រតិបត្តិការទាំងនោះ មានប្រមាណ ១៨០ប៊ីលានដុល្លារ ធំជាងផលិតផលក្នុងស្រុកសរុប (GDP) ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាដល់ទៅ ៦ដង។

ក្នុងឆ្នាំ២០២២ ធនាគារ ABA បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោនៅគ្រប់ផ្នែក និងកម្រិត( ម៉ែតទ្រីក) ទាំងអស់ ។ ទ្រព្យសកម្មសរុបរបស់ធនាគារ កើនដល់ 15% ធៀប នឹងឆ្នាំមុន ដែលសម្រេចឈានដល់ 9ប៊ីលានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២២។ លើសពីនេះផលបត្រ ប្រាក់បញ្ញើបានកើនឡើង 17% សម្រេចឈានដល់ 7.3 ប៊ីលាន ដុល្លារអាមេរិក រីឯប្រាក់កម្ចី សរុបបានកើនឡើង 22% ចាប់តាំងពីចុងឆ្នាំ២០២១ ដែលសរុបជាទឹកប្រាក់ 6.5 ប៊ីលានដុល្លារ។

ABA ប្ដេជ្ញា និងតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលឆ្លើយតបតាមតម្រូវការ ដែលកំពុងតែកើនឡើងពីសំណាក់អតិថិជនរបស់ខ្លួន។ តាមរយៈការយកចិត្តទុកដាក់របស់ខ្លួន ចំពោះឧត្តមភាព ABA បានក្លាយជាធនាគារ ក្នុងស្រុកលំដាប់កំពូលក្នុងប្រទេសកម្ពុជា។

ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញផ្អែកលើរបាយការណ៍ ត្រួតពិនិត្យប្រចាំឆ្នាំ២០២២ របស់ ធនាគារជាតិ នៃកម្ពុជា។ ជាមួយបណ្ដាញសាខាចំនួន 85, ទីតាំងស្វ័យសេវាចំនួន 41, ម៉ាស៊ីនស្វ័យសេវាជាង 1400+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនដល់ ៣លាននាក់ ជាមួយសេវាហិរញ្ញវត្ថុ ដ៏ទំនើបសម្បូរបែប។

ភាគហ៊ុនិកដ៏ធំបំផុតរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា ( (http://www.nbc.ca/)www.nbc.ca (http://www.nbc.ca/)) (http://www.nbc.ca/) ដែលជាធនាគារធំជាងគេទី6 នៅប្រទេសកាណាដា និងនាំមុខគេនៅខេត្តកេប៊ិច។

អំពី Asiamoney រយៈពេលជាងបីទសវត្សរ៍ ទស្សនាវដ្តី Asiamoney គឺជាសំឡេងនៃឧស្សាហកម្ម ធនាគារ និងទីផ្សារ មូលធននៅអាស៊ី។ ក្នុងអំឡុងពេលនោះការ បោះពុម្ពផ្សាយនេះមានសារៈសំខាន់ណាស់ ក្នុងការគ្របដណ្តប់លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៅក្នុងតំបន់ដ៏រស់រវើកបំផុតនៅលើពិភពលោក។ ច្បាប់ចេញផ្សាយនីមួយៗ របស់ទស្សនាវដ្តី Asiamoney មានរបាយការណ៍ស៊ីជម្រៅ និងពានរង្វាន់វិស័យធនាគារជាច្រើននៅក្នុងទីផ្សារ រហូតដល់ទៅ ៦នៅអាស៊ីប៉ាស៊ីហ្វិក។

ការសម្រេចចិត្តផ្តល់ពានរង្វាន់របស់ទស្សនាវដ្តី Asiamoney ត្រូវបានធ្វើឡើងដោយក្រុមអ្នកសារព័ត៌មាន ជាន់ខ្ពស់ដឹកនាំដោយនិពន្ធនាយក របស់ទស្សនាវដ្តី Euromoney បន្ទាប់ពីទទួលបានការដាក់សំណើលម្អិត ពីអ្នកចូលរួមទីផ្សារនេះ និងរួមជាមួយការស្រាវជ្រាវលើទីផ្សារធនាគារ និងមូលធនដោយគណៈកម្មាធិការ និពន្ធនាយក។ និពន្ធ នាយកជាន់ខ្ពស់ក៏បានធ្វើទស្សនកិច្ចនៅប្រទេស ឬតំបន់នីមួយៗ ដើម្បីជួបជាមួយនឹងធនាគារិកនាំមុខគេ និងប្រមូលមតិយោបល់ ពីអតិថិជន និងគូប្រកួតប្រជែងផងដែរ៕