(ឡុងដ៏)៖ ក្លិបតោខៀវ Chelsea បានចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធវ័យក្មេង Cole Palmer ពីក្លិប Manchester City ក្នុងតម្លៃ ៤២.៥លានផោន ខណៈក្លិបមេឃខៀវនឹងទទួលបានតម្លៃ ៤០លានផោនដំបូង ចំពោះកិច្ចសន្យាផ្ទេរកីឡាករអង់គ្លេស អាយុក្រោម ២១ឆ្នាំរូបនេះ។

របាយការណ៍ឲ្យដឹងពី BBC នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្លិប Chelsea ស្ថិតក្នុងកិច្ចព្រមព្រៀងនេះ ក្លិបតោខៀវ Chelsea និងរួមបញ្ចូលតម្លៃ ២.៥លានផោនបន្ថែមទៀត ដែលកីឡាករវ័យក្មេងរូបនេះ បានសម្រេចចុះហត្ថលេខរយៈពេល ៧ឆ្នាំ ហើយមានជម្រើសថែម ១ឆ្នាំទៀត។

រំលឹកផងថា Palmer ជាកីឡាករយុវជនថ្នាលរបស់ក្លិប Man City ហើយក៏ជាសមាជិកក្រុមជម្រើសជាតិអង់គ្លេស អាយុក្រោម U21 ដែលពួកគេបានឈ្នះពានរង្វាន់អឺរ៉ុប European Under-21 Championship 2023 នឹងរកបាន ៧គ្រាប់ចំណោម ៤៤ប្រកួតជាមួយក្លិបអាជីព៕