(ភ្នំពេញ)៖ ស្គីអគ្គិសនីដ៏ទំនើបមួយគ្រឿងទៀតរបស់ទឹកដោះគោ NuVi រកឃើញអ្នកឈ្នះរង្វាន់ម្នាក់ទៀតហើយ ដែលបានទៅលើកុមារី ស្រ៊ាន ជីអ៊ីន រៀនថ្នាក់ទី ២ នៃសាលារៀនសុវណ្ណភូមិ សាខាទី ២ ក្រុងតាខ្មៅ។

ក្នុងកម្មវិធីប្រគល់រង្វាន់ស្គីអគ្គិសនី កាលពីថ្ងៃទី ១ កញ្ញា លោកប៉ារបស់ប្អូនស្រី ជីអ៊ីន លោក ខូវ ស្រ៊ាន មុខរបរជាអាជីវករលក់ដូរ បានមានប្រសាសន៍ថា គ្រួសាររបស់លោកញ៉ាំទឹកដោះគោ NuVi នេះ ទាំងអស់គ្នាតែម្ដង ដោយសាររសជាតិនៃទឹកដោះគោ NuVi គឺល្មមអាចទទួលយកបាន និងម្យ៉ាងគឺដើម្បីសុខភាពរាងកាយមាំមួនផងដែរ។ លោកបន្តថា ក្នុងថ្ងៃដែល ជីអ៊ីន រកឃើញកាតមាស គឺលោកបានទិញទឹកដោះគោ NuVi ត្រឹមមួយកេសតែប៉ុណ្ណោះពីតូបលក់ចាប់ហួយ ហើយក៏រកឃើញកាតមាសនៅក្នុងនោះតែម្ដង។

លោក ស្រ៊ាន បន្ថែមថា ស្គីនេះនឹងធ្វើអោយកូនរបស់គាត់កាន់តែឆ្លាតវៃ ប៉ុន្តែដំបូងៗ លោកនឹងឲ្យកូនច្បងរបស់លោកដែលមានអាយុ ១៥ឆ្នាំ ជិះសាកមុនសិន ដើម្បីសុវត្ថិភាពផង និងដើម្បីសិក្សាស្វែងយល់ពីរបៀបនៃការប្រើស្គីដ៏ទំនើបនេះផង។

សម្រាប់ប៉ាម៉ាក់ដទៃទៀត ដែលមានបំណងចង់ឈ្នះរង្វាន់ស្គីអគ្គិសនីនេះឲ្យកូនៗ លោក ស្រ៊ាន ថា ពួកគាត់មានតែជាវទឹកដោះគោ NuVi ញ៉ាំ ហើយធ្វើការសន្សំកាត និងស្វែងរកកាតមាស។ គ្រាន់តែសន្សំកាត NuVi បាន12 កាត អាចប្ដូរបានខ្សែដៃ NuVi មួយ។ សន្សំកាត NuVi បាន36កាត ប្ដូរបានកាបូបរៀនមួយ។ សន្សំកាត NuVi បាន36កាត បូកនឹងកាតមាសមួយ ប្ដូរបានស្គីអគ្គិសនីដ៏ទំនើបនេះមួយហើយ។ រយៈពេលនៃការប្តូររង្វាន់ គឺត្រឹមថ្ងៃទី៣០ វិច្ជិកា។

ក្រៅពីប្រគល់រង្វាន់ស្គីអគ្គិសនីដល់អ្នកឈ្នះរង្វាន់ ក្រុមការងាររបស់ទឹកដោះគោ NuVi ក៏បានយកទឹកដោះគោ NuVi ចំនួន ១កេស ប្រគល់ជូនអាជីវករ ដែលលក់ទឹកដោះគោ NuVi ហើយអតិថិជនរបស់គាត់បានទិញត្រូវបានកាតមាស៕