(ភ្នំពេញ)៖ ហាងនំខេក «Glow Cakes» បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជាលក្ខណអន្ដរជាតិ ដោយមានការចូលរួមប្រកួត ពីអ្នកជំនាញផ្នែករចនាម៉ូតនំ និងម៉ូតតុក្តា ដែលធ្វើពីស្ករ ពីបណ្តាប្រទេសជាច្រើន។

ការប្រកួតនេះ គឺជាការប្រកួតលក្ខណៈអន្តរជាតិ «ACADA International Cake Show Australia» ដោយបានប្រារព្ធធ្វើឡើង នៅទីក្រុងប៊្រីសប៊ិន ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

តាមរយៈការប្រកួតនេះ ដោយហាង «Glow Cakes» ដែលជាហាងនំ មានកេរ្តិ៍ឈ្មោះល្បី និងមានជំនាញខ្ពស់លើការ ច្នៃម៉ូតនំ អាពាហ៍ពិពាហ៍ នំខួបកំណើត និងស្នាដៃសូនរូបតុក្តាពីស្ករមួយ នៅរាជធានីភ្នំពេញ បានបញ្ជូនស្នាដៃ នៃការច្នៃប្រឌិតរបស់បុគ្គលិក ដែលមានជំនាញផ្នែកសូន រូបតុក្តាធ្វើពីស្ករ ដាក់ឲ្យចូលរួមប្រកួត។

នេះពិតជាមោទនភាពយ៉ាងខ្លាំង សម្រាប់ហាង Glow Cakes ក៏ដូចជា ក្នុងនាមជាកូនខ្មែរ ដែលកញ្ញា ជា កញ្ញា ជាបុគ្គលិកផ្នែករចនាម៉ូតនំ និងម៉ូតតុក្តាធ្វើអំពីស្ករ របស់ហាង Glow Cakes, Phnom Penh បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើប្រធានបទ តុក្តាស្ករ «Animation Inspired Sugar Figurine»

ហាងនំខេក «Glow Cakes» ចាប់បើករៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ចាប់ពី១០ព្រឹក រហូតដល់ម៉ោង៥ល្ងាច ដោយមានបុគ្គលិកជំនាញៗ ក្នុងការច្នៃម៉ូតនំ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង៖ ០៧៧ ៧៥ ៧៥ ០០៕ https://www.glow-cakes.com/