(ព្រៃវែង)៖ ក្រុមការងារ GANZBERG រង្វាន់យក្សចិត្តល្អ ដែលបានធ្វើដំណើរមកប្រគល់រង្វាន់ដល់ទីតាំង ជូនដល់អតិថិជនកំពូលសំណាងទាំង៧នាក់ របស់ខ្លួនដែលបានគាស់ឈ្នះម៉ូតូធំ ពីក្រវិលកំប៉ុង GANZBERG នៅខេត្តព្រៃវែង ដើម្បីអបអរសាទរ អ្នកឈ្នះរង្វាន់ GANZBERG កាលពីថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣  ក្រុមការងារ GANZBERG ថែមទាំងបានរៀបចំកម្មវិធី ចាក់សាំងឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅទីនោះផងដែរ។

សកម្មភាពសប្បុរធម៌ចាក់សាំងម៉ូតូឥតគិតថ្លៃរបស់ GANZBERG មានប្រជាពលរដ្ឋមកចាក់សាំងហ្វ្រី ភ្លូកទឹកភ្លូកដី និងសម្រុកមកចាក់សាំងឥតឈប់ឈរ ដែលធ្វើឱ្យហ្ការ៉ាសសាំងអស់សាំង។ បន្ទាប់ពី ឃើញដូច្នេះ ក្រុមការងារ ក៏សម្រេចចិត្ត ហៅទូរសព្ទឱ្យឡានសាំងមកចាក់មន្ថែមរហូតដល់អស់ម៉ូតូ។

ខណ:ពេលនោះដែរ ប្រជាពលរដ្ឋដែលបានមកតម្រង់ជួរចាក់សាំងហ្វ្រី បានស្រែកថា អរគុណ GANZBERG នឹងជូនពរដល់ GANZBERG អស់ពីចិត្ត។

ក្នុងសកម្មភាពសប្បុរធម៌នោះដែរ មានការចូលរួមពី សំណាក់តារាចម្រៀង និងតារាសម្តែងល្បីៗ គឺ លោក អឹម ថៃ និង កញ្ញា  Viza ក៏បានចាក់សាំងផ្ដល់ជូនដល់ប្រជាពលរដ្ឋផងដែរ ។

បច្ចុប្បន្ននេះGANZBERG រង្វាន់យក្សបានបន្ថែមរង្វាន់ក្នុងកំប៉ុងស្រាបៀរ GANZBERG  ទៅលើទីផ្សារគឺម៉ូតូ YAMAHA FZ ថែមរហូតទៅដល់ ៤០០០គ្រឿង, រថយន្ត FORD សេរីទំនើបចុងក្រោយ រហូតដល់ទៅ ៣០០គ្រឿង និងរង្វាន់ទឹកប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀត។
GANZBERG ផលលិតដោយអ្នកជំនាញអាល្លឺម៉ង ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក សូមពិសារដោយការទទួលខុសត្រូវ៕