(ស្វាយរៀង)÷ ព្រឹត្តិការណ៍បាល់ទាត់កម្រិតយុវជន Under-18 ប្រចាំខេត្តស្វាយរៀង ឆ្នាំ២០២៣ នឹងចាប់ផ្តើមដំណើរការប្រកួតសន្សំពិន្ទុក្នុងពូលនៅថ្ងៃសៅរ៍-អាទិត្យ ទី០២-០៣ ខែកញ្ញា នៅទីលានវិទ្យាល័យស្វាយរំពារ ស្រុកស្វាយទាប មានដូចខាងក្រោម៖

ថ្ងៃសៅរិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨÷០០ព្រឹក [RAINBOW FC vs ត្រកួនទែក] (ពូល ក)
-គូទី២ ម៉ោង ១៤÷០០រសៀល [បាទី vs សសយក ស្រុកកំពង់រោទិ៍] (ពូល ច)
-គូទី៣ ម៉ោង ១៦÷០០រសៀល [ពូប្រុស លីងគួយ vs យុវជនឆន្ទះកីឡា] (ពូល ខ)។

ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣
-គូទី១ ម៉ោង ៨÷០០ព្រឹក [NEVER WIN vs RED BULL ] (ពូល ង)
-គូទី២ ម៉ោង ២÷០០រសៀល [សសយក ស្រុកចន្រ្ទា vs BLUE DRAGON] (ពូល ខ)
-គូទី៣ ម៉ោង ៤÷០០រសៀល [M.S.T. FC vs ត្នោត FC] (ពូល ង)។

ការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិ ដោយក្នុង១ថ្ងៃធ្វើការប្រកួតចំនួន៣លើក។ ការប្រកួតជម្រុះក្នុងពូលចាប់ផ្តើមពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មក៕