(ឡុងដ៏)៖ ក្លិបបិសាចក្រហម Manchester United របាយការណ៍បង្ហាញថា បានកំពុងមានការយល់ព្រមក្នុងលក្ខខណ្ឌខ្ចីជើងកីឡាករ Sergio Reguilon ពីក្លិប Totteham Hotspur ខណៈជាមួយគ្នានេះ បានសម្រេចការលក់ចេញនៅអ្នកចាំទី Dean Henderson ទៅកាន់ក្លិបរួមលីគ Crystal Palace ជាមួយនឹងតម្លៃមិនត្រូវបានបង្ហាញផ្លូវការនោះទេ។

ការផ្ទេរអ្នកចាំទី Henderson ទៅកាន់ក្លិប Crystal Palace មានកិច្ចសន្យា ៥ឆ្នាំ ត្រូវបានរបាយការណ៍បង្ហាញថា ក្លិបបានចំណាយ ១៥លានផោន និងបូកបន្ថែម ៥លានផោនទៀត សម្រាប់ការនាំយកអ្នកចាំទីមានវ័យ ២៦ឆ្នាំរូបនេះ នាមជាកីឡាករជម្រើសទី២ របស់ក្លិប Manchester United។

ខណៈក្លិប Man United បានមានការព្រមព្រៀងលើលក្ខខណ្ឌខ្ចីជើងខ្សែការពារស្លាបឆ្វេង Sergio Reguilon យកមកកាន់ក្លិបដែលកំពុងជួបបញ្ហាជម្រើសខ្សែការពារ Luke Shaw, Tyrll Malacia ត្រូវអវត្តមានរយៈពេលយូដោយសារបួស ដែលពេលនេះស្ថិតក្នុងការពិភាក្សាចំពោះ Sergio Reguilon កំពុងមានភាពល្អច្រើន ក្រោយពេលក្លិបបរាជ័យលើកការចង់បាន Marc Cucurella របស់ក្លិប Chelsea ខណៈក៏កំពុងព្យាយាមបញ្ចប់កិច្ចព្រមព្រៀងចំពោះកីឡាករ Sofyan Amrabat របស់ក្លិប Fiorentina ផងដែរ។