(ម៉ូណាកូ)៖ ក្រុមទើបឡើងជើង សារិកាព្រៃ Newcastle United នឹងត្រូវប្រជែងជាមួយ ៣ក្រុមខ្លាំងផ្សេងទៀត ដែលស្ថិតក្នុងពូល F នៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA champions League 2023-2024។

ក្នុងពិធីចាប់ឆ្នោតដែលត្រូវបានធ្វើនៅទីស្នាក់ការកណ្តាល UEFA នាយប់មិញនេះបានបង្ហាញថា ក្រុមបញ្ចប់លេខ៤ ក្នុងលីគអង់គ្លេសរដូវកាលមុនស្ថិតក្នុងពូល F ជាមួយ Paris Saint-Germain របស់បារាំង Borussia Dortmund របស់អាល្លឺម៉ង់ និង AC Milan នៃប្រទេសអ៉ីតាលី។

នៅជាលើកដំបូងផងដែរសម្រាប់ Newcastle ដែលឈានដល់វគ្គចែកពូល ៣២ក្រុម UCL គិតចាប់តាំងពីរដូវកាល ២០០២-០៣ មក ដែលត្រូវប្រជែងទល់នឹង ៣ក្រុមដែលសុទ្ធសឹងឡើងដល់ផ្តាច់ព្រ័ត្រក្នុងរយ:ពេល ១៦ឆ្នាំចុងក្រោយនេះ។

ខាងក្រោមនេះជាពូលផ្សេងទៀត ដែលក្រុមនីមួយៗតាំងនៅ៖

ពូល A៖ Manchester United, Bayern Munich, FC Copenhagen និង Galatasaray។
ពូល B៖ Arsenal, Sevilla, PSV Eindhoven និង RC Lens។
ពូល C៖ Napoli, Real Madrid, Braga និង Union Berlin។
ពូល D៖ Benfica, Inter Milan, Salzburg និង Real Sociedad។
ពូល E៖ Feyenoord, Atletico Madrid, Lazio និង Celtic។
ពូល F៖ PSG, Dortmund, AC និង Newcastle។
ពូល G៖ Man City, RB Leipzig, Young Boys និង Red Star Belgrade។
ពូល H៖ Barcelona, Porto, Shakhtar Donetsk និង Royal Antwerp។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុក្នុងពូល នឹងដំណើរការពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គ្រាដែលផ្តាច់ព្រ័ត្រធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ នាប្រទេសអង់គ្លេស៕