(រ៉ូម)៖ ខ្សែប្រយុទ្ធ Romelu Lukaku បានចូលរួមជាមួយក្លិបអ៉ីតាលី Roma ផ្លាស់មកពីតោខៀវ Chelsea ក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល ១រដូវកាល។ នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានជាប់ពាក់ព័ន្ធនឹងព័ត៌មានថា នឹងផ្លាស់ទៅលេងនៅក្លិប​ Inter Milan និង Juventus កាលពីដើមរដូវក្តៅនេះ ប៉ុន្តែជំនួសមកវិញ ជាមួយនឹងការជួបជុំគ្នាឡើងវិញជាមួយអ្នកចាត់ការ Jose Mourinho ដែលជាអតីតអ្នកចាត់ការ Manchester United និងក្លិប​ Chelsea។

Lukaku គឺជាកីឡាករទី៧ហើយ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ Roma នៃរដូវក្តៅដ៏មមាញឹក បន្ទាប់ពីការទៅដល់របស់កីឡាករ Sardar Azmoun, Rasmus Kristensen, Houssem Aouar, Evan Ndicka, Renato Sanches និងកីឡាករ Leandro Paredes៕