(ភ្នំពេញ)៖ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ក្នុងថ្ងៃតែមួយនេះ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននាំចូលហាងដល់ទៅ២ ចូលក្នុងទីផ្សារកម្ពុជា ដោយបានចុះអនុស្សរណៈនៃការយោគយល់ ជាមួយនឹងភោជនីយដ្ឋាន RuNam ដែលជាភោជនីយដ្ឋានវៀតណាមដ៏ទំនើប និងបានបើកសម្ភោធអាគារតាំងបង្ហាញ Mitsubishi Motors ដំបូងបង្អស់នៅកម្ពុជាដែលមានវត្តមាននៅក្នុងផ្សារទំនើប។

ពិធីសម្ភោធអាគារតាំងបង្ហាញ Mitsubishi Motors ជាផ្លូវការនេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក្រោមវត្តមាន លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និងលោក សម្បត្តិ សំប៉ិនតេតាណា អគ្គនាយកក្រុមហ៊ុន មីតស៊ុយ ខេមបូឌា និងតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូប។

លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា «ក្នុងនាមខ្ញុំជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ពិតជាមានសេចក្តីសោមនស្សរីករាយ និងមានកិត្តិយសយ៉ាងជ្រាលជ្រៅចំពោះការសម្ភោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Mitsubishi នៅជាន់ទី 2 នៃផ្សារទំនើប ជីប ម៉ុង 271 Mega Mall នៅថ្ងៃនេះ»

លោកស្រី ជឿជាក់យ៉ាងមុតមាំថា វត្តមានរបស់បន្ទប់តាំងបង្ហាញរថយន្ត Mitsubishi នៅផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉ល របស់យើងថ្ងៃនេះ គឺជាការបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពសេដ្ឋកិច្ចដែលមានការកើនឡើងនៃការវិនិយោគដ៏អំណោយផលនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន មីតស៊ុយ ខេមបូឌា (Mitsu Cambodia) និងក្រុមហ៊ុន Chip Mong Retails ថ្ងៃនេះបានបោះជំហានឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងស៊ីជម្រៅនាពេលអនាគត។

ជាមួយគ្នានេះដែរ ការនាំយកបន្ទប់តាំងបង្ហាញរថយន្ត Mitsubishi Motors មកកាន់ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ថ្ងៃនេះ នឹងផ្តល់នូវបទពិសោធន៍ទិញទំនិញគ្មានដែនកំណត់ដល់អតិថិជនទាំងអស់ ដែលអាចរីករាយជាមួយផលិតផលជាច្រើនប្រភេទ និងទទួលបានបទពិសោធន៍នៃការតាំងបង្ហាញរថយន្តដែលនៅជិតបំផុត និងងាយស្រួលបំផុតក្នុងពេលតែមួយ។

កញ្ញា តាស៊ីនី សំប៉ិន តេតាណា អគ្គនាយករងក្រុមហ៊ុន មីតស៊ុយ ខេមបូឌា ដែលជាក្រុមហ៊ុនតំណាង ចែកចាយ Mitsubishi ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ដោយសារតែតម្រូវការ និងកំណើនប្រជាជន នៅកម្ពុជាកាន់តែច្រើន យើងបានចាប់ឱកាសនេះជាមួយ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលត្រូវបានគេស្គាលថាជាផ្សារទំនើបខ្នាតយក្ស និងប្រមូលផ្ដុំដោយហាងម៉ាកប្រេនអន្តរជាតិល្បីៗ។

កញ្ញាបន្តថា យើងជឿជាក់ថា អាគារតាំងបង្ហាញ Mitsubishi Motors នៅក្នុងផ្សារទំនើបនៃតំបន់ដែរមាន សក្ដានុពលមួយនេះនឹងបំពេញតម្រូវការរបស់អតិថិជនបានច្រើនបំផុត។ ក្នុងនាមយើងជាក្រុមហ៊ុន មីតស៊ុយ ខេមបូឌា (Mitsu Cambodia) នឹងមិនបញ្ឈប់ការកែលម្អ និងអភិវឌ្ឍទាំងការលក់ និងសេវាកម្មរបស់យើង ដើម្បីបម្រើ និងបំពេញចិត្តអតិថិជនរបស់យើងឱ្យបានល្អបំផុត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails