(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយនឹងភោជនីយដ្ឋាន RuNam ដែលជាភោជនីយដ្ឋានដ៏ទំនើបដែលផ្តល់ជូននូវអាហារ និងកាហ្វេរសជាតិប្រពៃណីវៀតណាម ដែលមានអាយុកាល ជាង១០ឆ្នាំមកហើយ ដើម្បីដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញ ក្រោមវត្តមាន លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល និង លោក Ly Quy Chanh អនុប្រធាននៃភោជនីយដ្ឋាន RuNam និងអ្នកតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូប។

លោកស្រី លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ថា ក្នុងរយៈពេលត្រឹមតែ១អាទិត្រតែប៉ុណ្ណោះ ជីប ម៉ុង រីថែល បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនមកពីប្រទេសវៀតណាមដល់ទៅ២ នាំចូលមកកាន់ប្រទេសកម្ពុជា។

លោកស្រីថ្លែងបន្តទៀតថា ការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនជីប ម៉ុង រីថែល និងភោជនីយដ្ធាន RuNam ដែលជាភោជនីយដ្ឋានវៀតណាមដ៏ទំនើបដែលផ្ដោតលើរសជាតិប្រពៃណីវៀតណាម និងកាហ្វេរសជាតិ ដើមវៀតណាម ហើយក៏ជាហាងដំបូងគេបង្អស់ដែលមានវត្តមាននៅប្រទេសកម្ពុជា ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយនឹងបន្តមានវត្តមានជាច្រើនទៀតនៅផ្សារទំនើបដ៏ទៃទៀតរបស់ ជីប ម៉ុង។

លោកស្រីជឿជាក់ថា «វត្តមានរបស់ RuNam នឹងមានអតិថិជនជាច្រើនគាំទ្រជាមួយនឹងរសជាតិ សេវាកម្ម និងបទពិសោធន៍ដែលល្អបំផុតសម្រាប់អតិថិជន»។

លោក Ly Quy Chanh អនុប្រធាននៃភោជនីយដ្ឋាន RuNam បានមានប្រសាសន៍ថា នៅខែកញ្ញាខាងមុខ នេះនឹងមានព្រឹត្តិការណ៍ដ៏ធំមួយគឺខួបគំរប់១ឆ្នាំនៃការបើកដំណើរការផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ហើយក៏ជាគំរប់ខួប ១០ឆ្នាំ របស់ភោជនីយដ្ឋាន RuNam ដូចគ្នា នេះមិនត្រឹមតែជាការចាប់ផ្ដើមទេ តែយើងនឹងមានគំរោងមកជាច្រើនទៀតជាមួយក្រុមហ៊ុនលក់រាយឈានមុខគេនៅកម្ពុជា Chip Mong Retail។

«យើងជឿថាមិនត្រឹមតែភោជនីយដ្ឋាន RuNam ទេតែនឹងមានប្រេនជាច្រើនទៀតមកចូលរួមសហការ និងអភិវឌ្ឍន៍វិស័យម្ហូបអាហារនិងភេសជ្ជៈក្នុងប្រទេសកម្ពុជា ហើយខ្ញុំជឿជាក់ យ៉ាងមុតមាំថា ជាមួយកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំមួយនេះ យើងនឹងទទួលបានជោគជ័យ»។ លោកបានបន្ថែម។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០ លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា រួមមានផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ផ្សារទំនើបជីប ម៉ុង ណូរ៉ូ ម៉ល ផ្សារទំនើបជីប ម៉ុង សែនសុខ ម៉ល ជីប ម៉ុង បាក់ទូក សេនធើរ និង ជីប ម៉ុង ៥៩៨ ម៉ល ហើយកំពុងបន្តពង្រីកខ្លួនកាន់តែធំ ដើម្បីឈានមុខគេក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា៕

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល៖
- លេខទូរស័ព្ទ៖ 066 401 222
- តេលេក្រាម៖ 066 401 222 (@AmKeolong)
- អ៊ីមែល៖ [email protected]
ទំនាក់ទំនងសម្រាប់ការជួលទីតាំងហាង សូមទំនាក់ទំនងទៅកាន់លេខ៖
- លេខទូរស័ព្ទ៖ 093 922 888/ 085 922 888/ 066 922 888
- តេលេក្រាម ជីប ម៉ុង រីថែល:   https://t.me/Chipmongretails