(ភ្នំពេញ)៖ ពិតជាសំណាងកំពូលសំណាងមែន! មកលេងទឹកដីខេត្តសៀមរាបលើកដំបូង ឈ្នះបានលុយសុទ្ធ ២ម៉ឺនដុល្លារ ពីក្រោមក្រវិលកំប៉ុង CAMBODIA BEER។

«ខ្ញុំនឹងត្រលប់មកលេងប្រទេសកម្ពុជាម្តងទៀតឆាប់ៗនេះ ហើយនៅតែជ្រើសរើស CAMBODIA BEER»។ នេះជាសម្តីលោក Zachary និយាយទាំងរំភើបពេលដែលមកទទួលរង្វាន់ធំ ២ម៉ឺនដុល្លារពី CAMBODIA BEER។ 

រឿងហេតុនេះបានកើតឡើងមកលើលោក Zachary Black-Dendle ដែលគាត់ជាជនជាតិអូស្ត្រាលី និងមានសញ្ជាតិអូស្រ្តាលី។ លោក Zachary បានមកលេងម្តាយឪពុក នៅខេត្តសៀមរាបរយៈពេល ១៤ថ្ងៃ។ ក្នុងអំឡុងពេលនោះ លោក Zachary និងម្តាយឪពុកតែងក្រេបយករសជាតិ CAMBODIA BEER ពេលអង្គុយមើលថ្ងៃលិច លុះសល់ប៉ុន្មានថ្ងៃត្រូវត្រលប់ទៅប្រទេសអូស្រ្តាលីវិញ ស្រាប់តែគាស់បានរង្វាន់ ២ម៉ឺនដុល្លារ។ 

លោក Zachary បានប្រាប់ឲ្យដឹងថា៖ «ខ្ញុំនិងប៉ាម៉ាក់ដំបូងឡើយមិនជឿទាល់តែសោះថាវាជារង្វាន់ ២ម៉ឺនដុល្លារ ពិត ហើយពួកយើងបានជជែកពីរឿងសំណាងដ៏អស្ចារ្យនេះពេញមួយយប់។ ខ្ញុំបានចូលមើលហ្វេកប៊ុកផេកផ្លូវការរបស់ ខ្មែរ​ ប៊ែវើរីជីស និង CAMBODIA BEER ឃើញថាធ្លាប់មានអ្នកឈ្នះរង្វាន់ ២ម៉ឺនដុល្លារពិតប្រាកដមែន តែខ្ញុំនៅតែមិនសូវហ៊ានជឿ ដល់ពេលក្រុមការងារមកប្រគល់រង្វាន់ផ្ទាល់ទើបខ្ញុំជឿ»។ 

គាត់បានបន្តប្រាប់ទៀតថា៖ «បន្ទាប់ពីត្រូវ ២ម៉ឺនដុល្លារ ហើយ ខ្ញុំនិងប៉ាម៉ាក់បានទិញ CAMBODIA BEER បន្ថែមប៉ុន្មានកំប៉ុងទៀតព្រោះចង់សាកសំណាងរបស់ខ្ញុំក្រែងបានត្រូវរង្វាន់ធំម្តងទៀត ហើយខ្ញុំនឹងយកលុយ ២ម៉ឺនដុល្លារធ្វើលុយកក់ ដើម្បីទិញផ្ទះមួយសម្រាប់គ្រួសារខ្ញុំ អរគុណ CAMBODIA BEER ខ្ញុំនឹងមកលេងប្រទេសកម្ពុជាម្តងទៀត»

* ពិសាដោយការទទួលខុសត្រូវ