(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី៤ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ នៅពេលនេះមានកីឡាករកម្ពុជា ៥នាក់ បានកំពុងនាំមុខគេក្នុងការរកបានច្រើនជាងគេ ដោយក្នុងនោះមានកីឡាករមកពីបណ្តាក្លិបផ្សេងៗគ្នាផងដែរ ខណៈខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ឈរលេខរៀងទី១ មកពីក្លិបបឹងកេត រកបាន ២គ្រាប់បណ្តោះអាសន្ន។

កីឡាករកម្ពុជាទាំង ៥រូប ដែលរកគ្រាប់បាល់ច្រើនជាងគេបណ្តោះអាសន្ន៖
១៖ ចាន់ វឌ្ឍនាកា ពាក់លេខ១១ មកពីក្លិបបឹងកេត រកបាន២គ្រាប់។
២៖ ថា គ្រីយ៉ា ពាក់លេខ៣៣ មកពីក្លិបព្រៃវែង រកបាន២គ្រាប់។
៣៖ ស៊ិន សុផាណាត់ ពាក់លេខ២០ មកពីក្លិបវិសាខា រកបាន២គ្រាប់។
៤៖ ផាន សុផេន ពាក់លេខ១០ មកពីក្លិបព្រៃវែង រកបាន២គ្រាប់។
៥៖ ចន្ថា ចន្ទាកា ពាក់លេខ៧ មកពីក្លិបបឹងកេត រកបាន២គ្រាប់។

សូមបញ្ជាក់ថា ការប្រកួតខេមបូឌានព្រីមៀរលីគ នឹងឈប់សម្រាកសម្រាប់ក្នុងពេលវេលា (FIFA Day) ចាប់ពីសប្ដាហ៍នេះតទៅ រហូតដល់ពាក់កណ្តាលខែកញ្ញា ទើបមានការប្រកួតឡើងវិញ នៅសប្តាហ៍ទី៥ គឺនៅថ្ងៃទី១៦ និង១៧ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ៕