(ម៉ូណាកូ)៖ សហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នឹងរៀបចំពិធីបែងចែកពូល វគ្គ ៣២ក្រុម Champions League នាល្ងាចថ្ងៃព្រហស្បតិ៍នេះ ស្របពេលចក្រភពអង់គ្លេសមាន ៥ក្រុមចូលរួមផងដែរ។

តាមរយ:ការចេញផ្សាយដោយគេហទំព័រកីឡា BBC បានឲ្យដឹងថា កម្មវិធីចាប់ពូលនេះដែរនឹងចាប់ផ្តើមពីម៉ោង ១៧៖០០នាទីល្ងាច (ម៉ោងក្នុងតំបន់) នាទីស្នាក់ការកណ្តាលស្ថិតនៅ Monaco តែម្តង។

Manchester City ដែលជាជើងឯករដូវកាលមុន នឹងឈរនៅតំណាង Pot ជាមួយក្រុមដទៃផ្សេងទៀត ស្របពេល Manchester United, Arsenal និង Newcastle United ជាក្រុមចេញពីអង់គ្លេសដូចគ្នា រួមជាមួយ Celtic ចេញពីស្កុតឡេន។

គួរបញ្ជាក់ផងថា ការប្រកួតសន្សំពិន្ទុប្រចាំពូលនីមួយៗ នឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែកញ្ញា និងបញ្ចប់ទៅវិញនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ គ្រាដែលវគ្គផ្តាច់ព្រ័ត្រធ្វើនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេសនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤៕